សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងសង្វៀន{ជល់មាន់និងអាប៉ោង}ដុះស្លែមួយកន្លែងចំណុចអូតូចបែកជាលោក ហោ វណ្ណា អធិការក្រុងកំពតអសមត្ថភាពក្នុងការបង្ក្រាបប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខេត្តមានវិធានការទប់ស្កាត់ផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ទីតាំងសង្វៀន{ជល់មាន់និងអាប៉ោង}ដុះស្លែមួយកន្លែងចំណុចអូតូចបែកជាលោក ហោ វណ្ណា អធិការក្រុងកំពតអសមត្ថភាពក្នុងការបង្ក្រាបប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខេត្តមានវិធានការទប់ស្កាត់ផង!!!

ខេត្តកំពត៖ចេញផ្សាយថ្ងៃទី០៤.០៣.២០២២ ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនសំណូមពរអាជ្ញាធរពាក់ព័ន្ធខេត្តកំពតសូមមានវិធានការចុះបង្ក្រាបសង្វៀនជល់មាន់ដុះស្លែរមួយកន្លែង នៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កំពុងបើកដំណើរការយ៉ាងរលូនបែជាមន្ត្រីមូលដ្ឋានគ្មានចំណាត់ការទប់ស្កាត់និងបង្ក្រាប។

ប្រជាពលរដ្ឋលើកឡើងថាល្បែងសង្វៀន{ជល់មាន់និងអាប៉ោង}ដុះស្លែមួយកន្លែងនៅចំណុចអូរតូចកំពុងតែលេងយ៉ាងគគ្រឹក គគ្រេងបែជា៖លោក ហោ វណ្ណា អធិការក្រុងកំពតអសមត្ថភាពក្នុងការចុះបង្ក្រាបពោល៖គឺនៅតែបណ្តែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបលោក ហោ វណ្ណា អធិការក្រុងកំពតទើបគ្មានវិធានការចុះបង្ក្រាប។

បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងត្អូនត្អែលរាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលមានសំណាង!!

ហេតុដូចនេះហើយ??ប្រជាពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតនិងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត សូមចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការខេត្តនិងមន្ត្រីជំនាញស្នងការខេត្តចុះពិនិត្យនិងស្រាវជ្រាវធ្វើការទប់ស្កាត់និងបង្ក្រាបផងចៀសវាងការរិះគន់និងដាក់ការសង្ស័យពីប្រជាពលរដ្ឋនិងមហាជនថាអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានមានការបើកដៃជាប្រព័ន្ធគួរគប្បីចាត់មន្ត្រីជំនាញចុះបង្ក្រាបដើម្បីភូមិ/ឃុំមានសុវត្ថិភាពទាំង 7ចំណុចរបស់រាជរដ្ឋាភិបាលអោយប្រសិទ្ធភាពខ្ពស់!!!

ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយ បំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

ការិយាល័យនិពន្ធ៖0967117744/017279124







No comments