សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា ថៃ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអង្គារ ១៣ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នៅ ព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត (កម្ពុជា~ថៃ) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះ សម្ដេចក្រឡាហោម ព្រមទាំងគណៈអធិបតី និងអង្គពិធី ក៏បានស្ដាប់របាយការណ៍ស្ដីពីការសាងសង់ អាគារ និងរបាយការណ៍ ផ្សេងមួយចំនួនទៀតផងដែរ ។

អញ្ជើញមានប្រសាសន៍ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរខេត្ត~ក្រុង ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច និងចូលរួមគាំទ្រ ធ្វើឱ្យការងារ សាងសង់ អាគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នេះរហូតចេញជារូបរាង បានយ៉ាងល្អ ។

សូមបញ្ជាក់ថា៖ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ  អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត ព្រមទាំងមន្រ្តីជំនាញ កងកម្លាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។



No comments