សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អាជីវកម្មដឹកជញ្ជូនអាច៍ដី មួយកន្លែង សង្ស័យអត់ច្បាប់ បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ជីកកាយដីភ្នំយកលក់យ៉ាងអនាធិបតេយ្យ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កំពង់ស្ពឺ៖ផ្សាយនៅថ្ងៃទី០១.០៣.២០២២ រណ្តៅដីយក្សដ៏ធំមហិមា របស់អាជីវកម្មដឹកជញ្ជូនអាច៍ដីមួយកន្លែង ដែលពលរដ្ឋសង្ស័យថាអត់ច្បាប់ កំពុងតែប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ជីកកាយដីភ្នំយកលក់ យ៉ាងអនាធិបតេយ្យ ដោយមិនមានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានឡើង។

ប្រជាពលរដ្ឋជាច្រើនបានលួចប្រាប់អ្នកសារព័ត៌មានអោយដឹងថា៖ ឈ្មួញរកស៊ីលក់កាយអាចម៍ដីភ្នំ ដែលដុះស្លែប្រចាំស្រុកគងពិសី បាននឹងកំពង់ប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដី ផ្ទុកលើសចំណុះ មិនគ្រប ធ្វើឲ្យធ្លាក់ដីពេញផ្លូវសាធារណៈ រួចយកគ្រឿងចក្រអាលីវឡឺ មកកៀរ យកអាច៍ដីចេញ ដែលសកម្មភាពបែបនេះ ធ្វើឲ្យខូចផ្លូវបន្តិចម្ដងៗ ដោយសារក្រុមឈ្មួញកាយអាច៍ដីលក់ ក៏ដូចជាផ្លូវជាច្រើនខ្សែក្នុងមូលដ្ឋានស្រុកគងពិសី ទទួលរងការខូចខាតជាបណ្ដើរៗ ព្រមទាំងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។

ប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋានបានលើកឡើងថា​ ការដែលឈ្មួញអាចធ្វើអាជីវកម្មរណ្តៅដីនិងដឹកជញ្ជូនខុសបទដ្ឋានបច្ចេកទេសបានដោយរលូនបែបនេះ ប្រហែលជាមានការគុបគិតបើកដៃពីសំណាក់ មន្ត្រីជំនាញអង្គភាពពាក់ព័ន្ធណាម្នាក់ហើយមើលទៅ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។

ប្រជាពលរដ្ឋបានបន្តរិះគន់ថា ក្រុមអាជីវកម្មម្ចាស់ គ្រឿងចក្រ ដែលដឹកអាច៍ដីលក់ទាំងអស់នោះ គឺគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនទេ មិនដែលខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ដោយមិនអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឡើយ ហើយប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដីលើសចំណុះ មិនគ្របតង់ឲ្យបានត្រឹមត្រូវ ធ្វើឲ្យខូចផ្លូវក្នុងស្រុកគងពិសីជាច្រើនខ្សែ។

ពលរដ្ឋជាច្រើនស្នើសុំឱ្យលោក ចែមភឺនរីម វុទ្ធី អភិបាលស្រុកគងពិសី សូមមេត្តាដឹកនាំកម្លាំងជំនាញចុះពិនិត្យមើល និងទប់ស្កាត់បង្ក្រាបចំពោះអាជីវកម្មជីកកាយដីភ្នំលក់ខាងលើផងទាន។

ប្រជាពលរដ្ឋស្នើដល់លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមលោកអភិបាលខេត្តមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យមើលផ្លូវនៅក្នុងមូលដ្ឋានស្រុកគងពិសី ផងទាន ព្រោះពេលនេះត្រូវបានក្រុមឈ្មួញដឹកដីបំផ្លិចបំផ្លាញជាបណ្តើរៗហើយ។

ប្រជាពលរដ្ឋស្នើដល់លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ មេត្តាជួយចុះពិនិត្យមើល ស្ថានភាពនៃរណ្ដៅដី នៅក្នុងមូលដ្ឋានទូទាំងស្រុកគងពិសីផង៕

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មាននិងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ទំនាក់ទំនងការិយាល័យនិពន្ធ៖0967117744/017279124



No comments