សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនតាមដីកាបង្គាប់សាលាដំបូងខេត្តបន្ទាយមានជ័យ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បុរសម្នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនតាមដីកាបង្គាប់សាលាដំបូងខេត្តបន្ទាយមានជ័យ!!!

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង០០នាទី កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រី សារ៉ុម ប្រធានការិយាល័យ មានការចូលរួមសហការពីកំលាំងអធិការដ្ឋានក្រុងសិរីសោភ័ណ បានចុះអនុវត្តន៍ដីកា បង្គាប់អោយចាប់ខ្លួន លេខៈ ១៤ ព្រទ ចុះថ្ងៃទី០៣ ០២.២០២២ ដោយលោក ព្រុំ ម៉ូនីន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាប់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ធឿង ប៊ុនធាន (ប៊ុនធៀន) ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចបន្ទប់ស្នាក់នៅ ក្នុងភូមិ /សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នឹងដោយមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កំលាំងជំនាញបានឆែកឆេរ បន្ទប់ស្នាក់នៅរកឃើញវត្តុតាងរួមមាន៖ 

  ១-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១

  ២-ម្សៅក្រាមសថ្លា ចំនួន១០ថង់ 

  ៣- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន

  ៤- កូនជញ្ជីងចំនួន១ ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីធ្វើការសាកសួរបន្តរកមុខសញ្ញាពាក់ព័ន្ធដើម្បីយកមកអនុវត្តតាមនីតិវិធី។



No comments