សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងសុីសង{ជល់មាន់ ចាក់បាល បៀរការ៉ាត់} ប្រភេទកាសុីណូ អនឡាញក្នុងសង្កាត់អូរឡាំពិកសូមអាជ្ញាធរពាក់ពន្ធ័មានវិធានការទប់ស្កាត់បង្ក្រាប់ផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ទីតាំងបើកលេងល្បែងសុីសង{ជល់មាន់ ចាក់បាល់ បៀរការ៉ាត់} ប្រភេទកាសុីណូអនឡាញក្នុងសង្កាត់អូរឡាំពិកសូមអាជ្ញាធរពាក់ពន្ធ័មានវិធានការទប់ស្កាត់បង្ក្រាប់ផង!!!

ភ្នំពេញ៖ផ្សាយចេញនៅថ្ងៃទី២៧.០៣.២០២២៖ ទីតាំងបើកលេងល្បែងសុីសង {ជល់មាន់ ចាក់បាល់ បៀរការ៉ាត់ }ប្រភេទកាសុីណូអនឡាញដែលមានទីតាំង តាមក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 
បើតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់
អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}អោយដឹងថាទីតាំងបើកលេងអនឡាញមួយកន្លែងក្នុងសង្កាត់អូរឡាំពិកថាបើកដំណើររាល់ថ្ងៃ២៤ម៉ោងលើ២៤ក្នុង១សប្តាហ៍ដោយគ្មានអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះធ្វើការទប់ស្កាត់និងបង្រ្កាបឡើង។

ប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ដោយសារមានការបើកលេងសុីសង{ភ្នាល់បាល់ ភ្នាល់បៀរនិងជល់មាន់}ធ្វើអោយកូនៗពួកគាត់មិនចូលសាលារៀនគេចពីកាសិក្សាលួចចូលទៅលេងល្បែងទាំងនេះហើយធ្វើសង្គមយើងសំបូរទៅដោយ{ពោល}៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!

ប្រជាពលរដ្ឋលើកឡើងថា៖លោក សុឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកង គួរតែគិតគូរនិងយកចិត្តទុកដាក់ទប់ស្កាត់រាល់បញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួនផងគួរតែចាត់មន្ត្រីជំនាញចុះស្រាវជ្រាវទប់ស្កាត់ចុះបង្ក្រាបទីតាំង ល្បែងខាងលើ មិនគួរណានៅតែបណ្តែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយគ្មានវិធានការទប់ស្កាត់ទាល់តែបន្តិចសោះ!!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យ លើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានចំណាត់ការបង្ក្រាប!!ទំនងអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានជាអ្នកបើកភ្លើងខៀវ ហើយមើលទៅ!!!គួរគប្បីមានវិធានចុះបង្ក្រាបផង!!

ប្រជាពលរដ្ឋជាច្រើនស្នើសុំលោក ធឹម សំអាត អភិបាលខណ្ឌបឹងកេងកង គួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខណ្ឌចុះស៊ើបនិងពិនិត្យធ្វើការបង្ក្រាប។មិនគួរណាបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងបែបនេះទេ។ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការទប់ស្កាត់ផង??

ប្រពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ។ សូមអរគុណ
ការិយាល័យនិពន្ធ៖0967117744/017279124





No comments