លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្តាលនាំយកបច្ច័យចូលបុណ្យក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ដួង ភ័ណសុភ័ត្រា្តនាយរងផ្នែក ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល!!!
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្តាលនាំយកបច្ច័យចូលបុណ្យក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ដួង ភ័ណសុភ័ត្រា្តនាយរងផ្នែក ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល!!!
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរង លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក និងមន្ត្រីក្រោមឱវាទ នាំយកបច្ច័យចំនួន៤,០០០,០០០រៀល(បួនលានរៀល) ចូលបុណ្យក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ដួង ភ័ណសុភ័ត្រា្ត អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ឋានៈ នាយរងផ្នែក ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដែលបានទទួលមរណៈភាព ( គ្រោះថ្នាក់ចរាចរណ៍) កើតហេតុ ៖ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៣.១៥នាទី នៅចំណុច គល់ស្ពានអាកាសក្បាលថ្នល់ ខាងត្បូង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅ ភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត ខេត្ដស្ទឹងត្រែង ។
No comments