សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អធិការខណ្ឌច្បារអំពៅបង្ក្រាបបទល្មើសយ៉ាងសកម្មដូចភ្លៀងរលឹមក្នុងដែនរបស់ខ្លួនដើម្បីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនជារដ្ឋប្រជាពលរដ្ឋក្នុងមូលដ្ឋាន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

អធិការខណ្ឌច្បារអំពៅបង្ក្រាបបទល្មើសយ៉ាងសកម្មដូចភ្លៀងរលឹមក្នុងដែនរបស់ខ្លួនដើម្បីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនជារដ្ឋប្រជាពលរដ្ឋក្នុងមូលដ្ឋាន!!!

ភ្នំពេញ៖អធិការខណ្ឌច្បារអំពៅក្រោមការដឹកនាំដោយយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ។

កម្លាំងជំនាញនៃអធិការខណ្ឌច្បារអំពៅចុះបង្ក្រាបរាល់បញ្ហាពាក់ព័ន្ធនឹងបទល្មើសនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនយ៉ាងសកម្មដូចភ្លៀងរលឹមជាក់ស្តែងជនសង្ស័យ២នាក់ត្រូវបានកម្លាំងជំនាញអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទ{លួចដែកទ្វាររូត}នៅចេតីយ៍វត្តកៀនស្វាយក្នុង ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២៥-០៣-២០២២ ម៉ោង១៧និង៣០នាទី។

-ជនរងគ្រោះឈ្មោះឈិន ចាន់នឿន ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ។

-ជនសង្ស័យឃាត់ខ្លួនឈ្មោះ ឆៃ គឹមសេង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនពេលកើតហេតុជនសង្ស័យឈ្មោះ ឆៃ គឹមសេង និងឈ្មោះ ស្មី ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ឈាមជ្រូក មានសណ្តោងរ៉ឺម៉កចូលវត្តកៀនស្វាយក្នុង រួចនាំគ្នាយកកន្រ្តៃកាត់ដែកទ្វាររូតចេតីយ៍ ដាក់សពដូនតាជនរងគ្រោះ២ផ្ទាំង ដាក់លើរ៉ឺម៉កម៉ូតូបំរ៉ុងជិះគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឆៃ គឹមសេង រួមនិងវត្ថុតាងម៉ូតូរុឺម៉កខាងលើ ដែកទ្វាររូត០២ផ្ទាំង, កន្រ្តៃកាត់ដែក០១, កូនកាំបិត០១ ,ដែកគាស់០១ បញ្ជូនមកប៉ុស្តិ៍ ក្បាលកោះសាកសួរ។ ចំណែកជនសង្ស័យឈ្មោះ ស្មី បានរត់គេចខ្លួនបាត់។លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។




No comments