សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីលានបាល់ទាត់វិទ្យាល័យទឹកឃ្លាំង​មានពិធីបេីកការប្រកួតបាល់ទាត់ណ្តេីមពានរង្វាន់មិត្តភាពយុវជនស្រុកល្វាឯម​​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជាប​ វុធ​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ទីលានបាល់ទាត់វិទ្យាល័យទឹកឃ្លាំង​មានពិធីបេីកការប្រកួតបាល់ទាត់ណ្តេីមពានរង្វាន់មិត្តភាពយុវជនស្រុកល្វាឯម​​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជាប​ វុធ​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម!!!

ខេត្តកណ្តាល៖នៅថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២២​ នៅទីលានបាល់ទាត់វិទ្យាល័យទឹកឃ្លាំង​ ស្ថិតក្នុងឃុំទឹកឃ្លាំង​ ស្រុកល្វាឯម​ មានពិធីបេីកការប្រកួតបាល់ទាត់ណ្តេីមពានរង្វាន់មិត្តភាពយុវជនស្រុកល្វាឯម​​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជាប​ វុធ​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម​ ទទួលបន្ទុកប្រធានចលនាយុវជនស្រុក​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​អគ្គបណ្ឌិត​ សភាចារ្យ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម​ ខ្សាច់កណ្តាល​ និងស្រុកកៀនស្វាយ។ ព្រមទាំង​បានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម​ រត្ន​ មុន្នី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នគរ​ និងឃុំទឹកឃ្លាំង​ លោក​ កន​សុខកាយ​អភិបាលនៃគណៈអភិបាលស្រុកល្វាឯម​ និងជាប្រធានយុវជនស្រុក​ ឯកឧត្តម​ លោកលោកស្រី​ប្រធាន​ក្រុមការរាជរដ្ឋាភិបាលទទួលបន្ទុកចលនាយុវនទាំង១៥ឃុំ

លោកលោកស្រីអភិបាលរងស្រុក​ នាយក​នាយរងរដ្ឋបាល​ ប្រធានការិយាល័យពាកព័ន្ធ​ និងក្រុមយុវជនសសយក​ ស្រុក​ឃុំ​។ 

សម្រាប់នៅក្នុងថ្ងៃបេីកការប្រកួតនេះផងដែរ​ មានការប្រកួតចំនួន០២ប្រកួត​ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១​-ក្រុមកីឡាបាល់ទាត់យុវជនវត្ថពោធិ៍មាស​ បានកឈ្នះ​ក្រុមកីឡាបាល់ទាត់យុវជនឃុំព្រែករៃ​ ក្នុងលទ្ធផល​ ២​ ទល់

២-ក្រុមកីឡាបាល់ទាត់យុវជនអធិរាជជ្រោយពិសី​ ប្រកួតស្មេីជាមួយក្រុមកីឡាបាល់ទាត់យុវជន​ឃុំអរិយក្សត្រ​ ក្នុងលទ្ធផល​ ០​ ទល់និង០។
























No comments