គ្រឿងក្នុងមាន់បង្កក(កោះមាន់)ចំនួន ៣៩០០គីឡូក្រាម ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង ស្រុកកំរៀង ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វចុះបង្ក្រាបបាន!!!
គ្រឿងក្នុងមាន់បង្កក(កោះមាន់)ចំនួន ៣៩០០គីឡូក្រាម ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង ស្រុកកំរៀង ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វចុះបង្ក្រាបបាន!!!
ខេត្តបាត់ដំបង៖នៅវេលម៉ោង១១ និង១៨នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមការបញ្ជាដោយផ្ទាល់ពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong istana ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២K-៦៤៨៧ គ្រឿងក្នុងមាន់បង្កក(កោះមាន់)ចំនួន ៣៩០០គីឡូក្រាម ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង បម្រុងនឹងយកទៅចែកចាយនៅក្រុងបាត់ដំបង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ៥៧B ភូមិស្ពានកណ្ដាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ដោយលោក៖ភៅសុភ័ក្ត្រ០៣!!!
No comments