សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សិទ្ធិ ឡោះ ប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នាំយកអំណោយទៅចែកជូនពលរដ្ឋ០៩គ្រួសារនៅឃុំស្វាយចេក!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក សិទ្ធិ ឡោះ ប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នាំយកអំណោយទៅចែកជូនពលរដ្ឋ០៩គ្រួសារនៅឃុំស្វាយចេក!!!

ខេត្តបន្ទាយមានជ័យ៖លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ទៅជូនប្រជាពលរដ្ឋនៅឃុំស្វាយចេក ចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាតក្នុងអំឡុងពេលជម្ងឺកូវីដ១៩ រាតត្បាតជាសកល។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយចេក ដែលមានការរួមពី លោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក លឿង សុភក្តិ អភិបាលនៃគណះអភិបាលស្រុកស្វាយ លោក.លោកស្រីប្រធាន អនុប្រធាន បក្សឃុំ លោក.លោកសមាជិកបក្សភូមិ និង លោក.លោកស្រីប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំជាច្រើននាក់។

អំណោយដែលនាំយកមកចែកជូនថ្ងៃនេះរួមមាន៖ 

១-អង្ករចំនួន៥០គីឡូក្រាម 

២-មីចំនួន ១ កេស

៣-ត្រីខចំនួន១យួរ 

៤-ទឹកត្រីចំនួន ១យួរ

៥-ទឹកស៊ីអ៉ីវចំនួន១យួរ 

៦-ទឹកសុទ្ធចំនូន ២យួរ 

៧.ថវិការ ៥០០០០៛(ប្រាំម៉ឺនរៀល)។

ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំការសួរសុខរបស់ថ្នាក់ដឹកនាំចំពោះ សមាជិក សមាជិកបក្ស បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគ្រប់ផ្នែកពាក់ពន្ធ័ បានធ្វើឲ្យគណបក្សប្រជាកម្ពុជា រីកចម្រើន ទាំងការដឹកនាំ ការងារនយោបាយ ការកសាងសមិទ្ធផលនានា ការផ្តល់សេវាសាធារណ: និងការងារសង្គមផ្សេងៗ។ ទន្ទឹមគ្នានោះលោកក៏បានក្រើនរំលឹកដល់សមាជិក សមាជិកការបក្ស ត្រូវជម្រុញដល់ប្រជាពលរដ្ឋត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ជៀសវាងយឺតយ៉ាវ បាត់សិទ្ធិមិនបានចូលរួមបោះឆ្នោត។ និងបានណែនាំឲ្យបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺកូវីដ១៩បំលែងខ្លួនថ្មី៕



No comments