សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញអធិការខណ្ឌច្បារអំពៅបង្ក្រាបគ្រឿងញៀន ២ករណីឃាត់ខ្លួនបានបុរស០២នាក់ពាក់ព័ន្ធរក្សាទុកសារធាតុញៀនដោយខុសច្បាប់!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កម្លាំងជំនាញអធិការខណ្ឌច្បារអំពៅបង្ក្រាបគ្រឿងញៀន ២ករណីឃាត់ខ្លួនបានបុរស០២នាក់ពាក់ព័ន្ធរក្សាទុកសារធាតុញៀនដោយខុសច្បាប់!!

ភ្នំពេញ៖អធិការខណ្ឌច្បារអំពៅក្រោមការដឹកនាំយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋានច្បារអំពៅចុះធ្វើការបង្ក្រាបគ្រឿងញៀន២ករណី៖និងឃាត់ខ្លួនជនសង្ស័យបាន០២នាក់៖

ករណីទី១: នៅថ្ងៃទី២៩-០៣-២០២២ម៉ោង ១៧និង៣០នាទី កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទ : រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។

១-ឈ្មោះវន មករា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបររត់កង់បី ស្នាក់នៅភូមិបឹង ទំពុន សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

២-ឈ្មោះលី ថាលិត ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់ នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា។

វត្ថុតាងដកហូត ៖

-ក្រាមពណ៌ សថ្លា០១ កញ្ចប់ថង់តូច។

-ម៉ូតូ០១គ្រឿងម៉ាកHONDA BEAT ពណ៍ ស ស្លាកលេខ ភ្នំពេញ ១HJ-៧៩២០។

លទ្ធផលតេស្តទឹកនោមជនសង្សយ័ វិជ្ជមាន (មានសារធាតុញៀន)។

ករណីទី២: នៅថ្ងៃទី២៩-០៣-២០២២ម៉ោង ១៩និង០០នាទី កម្លាំងនគរបាលប៉ុស្ត៍ព្រែកឯង ឃាត់ខ្លួនជនសង្សយ័០១នាក់ នៅដីឡូត៍គ្មានលេខ ភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

-ជនសង្សយ័ឈ្មោះម៉ាក់ ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

វត្ថុតាងដកហូត ក្រាមពណ៍សថ្លា១២កញ្ចប់ថង់តូច។លទ្ធផលតេស្តទឹកនោមជនសង្សយ័ វិជ្ជមាន (មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។



No comments