សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ធ្ងន់ធ្ងរ! អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​សម្រេច​កាត់​រុ​ស្ស៊ី​ចេញពី​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរជាតិ SWIFT ហើយ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

សហរដ្ឋអាមេរិក​៖ អា​មេ​រិ​ក សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​បាន​សម្រេច​កាត់​រុ​ស្ស៊ី​ចេញពី​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរជាតិ SWIFT ហើយ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទណ្ឌកម្ម​ថ្មី​មួយទៀត​បាន​ដាក់​លើ​ប្រទេស​របស់​លោក ផ្លា​ឌី​មៀ ពូ​ទី​ន ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​វាយលុក​ឈ្លានពាន​ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​នោះ ។ នេះ​បើ​តាម BBC។

ការ​សម្រេច​កាត់​រុ​ស្ស៊ី​ចេញពី​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរជាតិ SWIFTt នឹង​ប៉ះពាល់​ដល់​ប្រទេស​រុ​ស្ស៊ី​យ៉ាង​ខ្លាំង ។ ការ​មិន​រាប់​បញ្ចូល​ធនាគារ​រុ​ស្ស៊ី​មួយ​ចំនួន​ពី​ប្រព័ន្ធ Swift ដែល​ប្រើ​សម្រាប់​ប្រតិបត្តិការ​រាប់​លុយ​ពាន់​លាន​ដុល្លារ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ។ ជាមួយ​គ្នា​នោះ សេត​វិមាន លើក​ឡើង​ថា ការ​កាត់​រុ​ស្ស៊ី​ចេញពី​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរជាតិ SWIFT នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ពឹងផ្អែក​លើ «​ទូរស័ព្ទ ឬ​ម៉ាស៊ីន​ទូរសារ​» ដើម្បី​ធ្វើការ​បង់ប្រាក់​។

កន្លង​មក មាន​តែ​ប្រទេស​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កាត់​ចេញ​កាលពី​អតីត​កាលពី​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរជាតិ SWIFT នោះ​គឺ​ប្រទេស អ៊ី​រ៉​ង់ ដែល​បាន​បណ្តាល​ឱ្យ​ប្រទេស​នេះ​បាត់បង់ ៣០% នៃ​ពាណិជ្ជកម្ម​បរទេស​របស់​ខ្លួន​។

ការ​ជ្រើសរើស​ធនាគារ​រុ​ស្ស៊ី​មួយ​ចំនួន​ជាក់លាក់​សម្រាប់​ការ​កាត់​ចេញពី​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ​នេះ នឹង​ធានា​ថា ទណ្ឌកម្ម​មាន​ផល​ប៉ះពាល់​ជា​អតិបរមា​លើ​រុ​ស្ស៊ី ខណៈ​ពេល​ដែល​មាន​វិធានការ​ការពារ​ផល​ប៉ះពាល់​ខ្លាំង​ពេក​ទៅ​លើ​អឺរ៉ុប​។ អាជីវកម្ម​អ៊ឺ​រ៉ុ​ប​នឹង​អាច​បន្ត​ប្រមូល​លុយ​ដែល​ជំពាក់ ហើយ​ទិញ​ថាមពល​ពី​រុ​ស្ស៊ី​ធម្មតា។

សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​បាន​ព្រមព្រៀង​គ្នា​កាត់​ផ្តាច់​ធនាគារ​រុ​ស្ស៊ី​មួយ​ចំនួន​ចេញពី​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ​សំខាន់​គឺ Swift ។ ទ្រព្យសកម្ម​របស់​ធនាគារកណ្តាល​របស់​រុ​ស្ស៊ី​ក៏​នឹង​ត្រូវ​ជាប់​គាំង​ផង​ដែរ ដោយ​កំណត់​លទ្ធភាព​របស់​រុ​ស្ស៊ី​ក្នុង​ការ​ទទួល​បាន​ទុនបម្រុង​ក្រៅប្រទេស​របស់​ខ្លួន​។

សេចក្តីថ្លែងការណ៍​រួម​មួយ​បាន​និយាយ​ថា ចេតនា​គឺ​ដើម្បី «​ផ្តាច់​ប្រទេស​រុ​ស្ស៊ី​បន្ថែម​ទៀត​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ»។

ប្រទេស​រុ​ស្ស៊ី​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ Swift សម្រាប់​ការ​នាំ​ចេញ​ប្រេង និង​ឧស្ម័ន​សំខាន់​ៗ​របស់​ខ្លួន​។ ទណ្ឌកម្ម​រួម​នេះ ជា​វិធានការ​ដ៏​តឹងរ៉ឹង​បំផុត​ដែល​ដាក់​មក​លើ​រុ​ស្ស៊ី​ជុំវិញ​ការ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។

តើ​ប្រព័ន្ធ Swift ជា​អ្វី ហើយ​ហេតុ​អ្វី​បានជា​ការ​ហាមប្រាម ឬ​កាត់​ផ្តាច់​រុ​ស្ស៊ី ចេញពី​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរជាតិ SWIFT មាន​សារៈសំខាន់​ដូច្នេះ?

​ប្រព័ន្ធ Swift ឬ «Society for Worldwide Interbank Financial Telecommunication» គឺជា​ប្រព័ន្ធ​ផ្ញើ​សារ​ដែល​មាន​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​ការ​ទូទាត់​ឆ្លង​ប្រទេស​លឿន រហ័ស និង​អាច​ធ្វើ​ទៅ​បាន ដែល​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ស្រួល។

​មាន​មូលដ្ឋាន​នៅ​ប្រទេស​បែ​ល​ហ្សិ​ក វា​ជួយ​សម្រួល​ប្រតិបត្តិការ​រវាង​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១ ០០០ នៅ​ទូ​ទាំង​ពិភពលោក​។

វា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​សេដ្ឋកិច្ច​ពិភពលោក ប៉ុន្តែ​មិន​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​ដោយ​ខ្លួនឯង​នោះ​ទេ​។

ធនាគារ​ដែល​រង​ផល​ប៉ះពាល់​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​អា​ល្លឺ​ម៉​ង់​បាន​និយាយ​ថា ពួក​គេ​នឹង​រួម​បញ្ចូល «​ទាំងអស់​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយដោយ​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​ស្ថាប័ន​ផ្សេង​ទៀត​ប្រសិនបើ​ចាំបាច់​» ។ ការ​ដក​ចេញពី​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​អន្តរជាតិ Swift ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ទប់ស្កាត់​យ៉ាង​ខ្លាំងក្លា ដោយសារ​តែ​ធនាគារ​ស្ទើរតែ​ទាំងអស់​ប្រើប្រាស់​ប្រព័ន្ធ​នេះ។

វិធានការ​នេះ​ត្រូវ​បាន​យល់ព្រម​ដោយ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អឺរ៉ុប និង​កា​ណា​ដា​៕



No comments