សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើដំណើរការវិញហើយ៖ទីតាំងបើកលេងល្បែងស៊ីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ក្នុងខណ្ឌមានជ័យក្រោយពីសមត្ថកិច្ចចុះបង្ក្រាប!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី២៧.០២.២០២២បើកដំណើរការវិញហើយ ទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទ {ហ្គេមបាញ់ត្រី} កំពុងប្រមូលផ្ដុំគ្នាលេងយ៉ាងរលូនស្ថិតនៅក្រោមស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកដំណើរការវិញហើយ បន្ទាប់ពីសមត្ថកិច្ចចុះបង្ក្រាប។

ពលរដ្ឋជាច្រើនកំពុងតែរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យថា ទីតាំងបទល្មើសហ្គេមបាញ់ខុសច្បាប់ ខាងលើ ដែលប្រមូលផ្តុំដោយជនញៀនថ្នាំ និងធ្លាប់សមត្ថកិច្ចខណ្ឌមានជ័យ ចុះបង្ក្រាបកាលពីថ្ងៃទី២៥ ខែកមរា ២០២២ កន្លងទៅក្តៅ ស្រាប់តែពេលនេះបែរជាគឃ្លើនបើកដំណើរការឡើងវិញ និងមិនទាន់មានសមត្ថកិច្ចណាចុះបង្ក្រាបសារជាថ្មីនោះទេឬក៏ទីតាំងមួយកន្លែងនេះប្រហែលជារត់ការបានហើយមើលទៅទើបបើកដំណើរការបានវិញហើយទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែរិះគន់ចំៗថា៖លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ ប្រហែលជាអសមត្ថភាពហើយមើលទៅទើបជាទីតាំងមួយកន្លែងនេះបើកដំណើរការវិញយ៉ាងរលូន!!បែកជាលោកអធិការមានវិធានការចុះបង្ក្រាប??ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យទទួលបានសំណែនទើបបណ្តែតបណ្ដាលអោយទីតាំងមួយនេះបើកដំណើរការបានដោយរលូនរឺមានការបើកភ្លើងខៀវ។គួរគប្បីមានវិធានការចុះបង្ក្រាបផងជៀសវាងការដាក់សង្ស័យរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចនិងព្រួយបារម្ភថា៖ទីតាំងល្បែងស៊ីសង{ហ្គេមបាញ់ត្រី}ខាងលើនេះ សម្បូរក្មេងស្ទាវ និងក្រុមអ្នកញៀនថ្នាំចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានបើកលេងល្បែង ទីនោះប្រាកដជាមាន ចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះ ប្រជាពលរដ្ឋជាក់ជាមិនខាន»ព្រោះថា៖ល្បែងជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាព នឹងមានវិធានការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះបានជាក់ជាមិនខាន។លោកអភិបាលខណ្ឌមិនឱ្យប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យលើលោកថា៖រដ្ឋបាលខណ្ឌមានជ័យមានការឃុបឃិតបើកភ្លើងជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ។

ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយ បំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕

ការិយាល័យពន្ធ៖0967117744/017279124











No comments