សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញគ្រប់ប្រភេទខុសច្បាប់ក្នុងផ្ទះវីឡាដ៏ធំមួយកន្លែងក្នុងក្រុងកំពង់ចាមបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរមូលដ្ឋានគ្មានវិធានចុះបង្ក្រាប!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ផ្សាយនៅថ្ងៃទី២៨.០២.២០២២ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងផ្ទះវីឡាដ៏ធំនៅបណ្តោយផ្លូវលេខ៩០ស្ថិតសង្កាត់វាលវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរនៅក្នុងក្រុងកំពង់ចាមគ្មានវិធានចុះបង្ក្រាប!!

ប្រជាពលរដ្ឋដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានអោយដឹងថា៖ ទីតាំងខាងលើនេះ សម្បូរដោយអ្នកញៀនល្បែងចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់គ្រប់ពេលវេលា«ពោលគឺ៖ ទីណាមានល្បែង ទីនោះប្រកដជាអំពើចោរកម្មដូចជា៖លួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន??ដោយតែល្បែងសុីសងជាដើមចោមនៃការបង្កើតបទឈ្មើស។

ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលមិនឃើញទីតាំងរបស់ខ្លួន។ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនគិតថា៖លោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម គួរតែដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកុំបណ្ដែតបណ្ដោយអោយក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង!!!ដើម្បីជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។គួរគប្បីមានវិធានការចុះបង្ក្រាបផង!!!

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញគណះបញ្ជាការឯកភាពក្រុងចុះពិនិត្យនិងធ្វើការបង្ក្រាបផងដើម្បីភូមិឃុំមានសុវត្ថិភាព!!ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋថាអាជ្ញាធរមូលដ្ឋានមានការបើកដៃ!!

ប្រជាពលរដ្ឋជាច្រើនស្នើសុំ៖លោក ឯម កុសល ស្នងការខេត្តកំពង់ចាម គួតែមានវិធានការចាត់កម្លាំងជំនាញនៃស្នងការខេត្តដើម្បីចុះស្រាវជ្រាវនិងទប់ស្កាត់បង្ក្រាបល្បែងស៊ីសងខាង លើផង!!ដើម្បីធ្វើជាគំរូអោយខេត្តដទៃទៀតមើលនិងធ្វើតាម{ជាពិសេ}ដើម្បីគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការពានៃ រីករាលដាលពីជំងឺ{កូវីដ19}{ដែលតាលបម្លែងខ្លួន}និង{អូមេក្រុង}និងរក្សារគម្លាតគ្នា ៣កាពារ និង៣កុំ។!!!

ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

ការិយាល័យនិពន្ធ៖ 0967117744/017279124






No comments