សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសង{ជល់មាន់តាមប្រព័ន្ធ អនឡាញ}ជាច្រើនកន្លែងនៅឃុំសូគងស្រុកកងមាសបើកលេងយ៉ាងគគ្រឹកគគ្រេងបែកជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានវិធានការទប់ស្កាត់បង្ក្រាប!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ផ្សាយថ្ងៃទី២៨.០២.២០២២ ទីតាំងបើកល្បែងស៊ីសង{ជល់មាន់}ខុសច្បាប់តាមប្រព័ន្ធអនឡាញនៅតាមបណ្តាលហាងកាហ្វេ ស្ថិតនៅឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម នៅតែបន្តការប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ប្រភេទ {មាន់ជល់តាមទូរទស្សន៍អនឡាញ} យ៉ាងគគ្រឹកគគ្រេងបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរនៅក្នុងស្រុកកងមាសគ្មានវិធានចុះបង្ក្រាបឬក៏ត្រូវដងត្រូវផ្លែទើបសម្ងំស្ងៀម!!

ប្រជាពលរដ្ឋជាច្រើន៖កំពុងត្អូញត្អែលរិះគន់អាជ្ញាធរស្រុកកងមាសថា៖ហេតុអ្វីទីតាំងបើកលេងល្បែងស៊ីសងជាច្រើនកន្លែងបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានគ្មានវិធាកការចុះបង្ក្រាបទៅវិញ៖ពួកគាត់បន្តថាដោយសារតែមានល្បែងសុីសងរីកដូចផ្សិតបែបនេះទើបធ្វើឲ្យគ្រួសារឈ្លោះប្រកែកបែកបាក់គ្នាដោយសារតែការលេងល្បែង{ចាញ់}ជាពិសេស សម្បូរដោយក្រុមអ្នកញៀនល្បែងចេញចូលយ៉ាងគគ្រឹកគគ្រេង ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់គ្រប់ពេលវេលា«ពោលគឺ៖ ទីណាមានល្បែង ទីនោះប្រកដជាអំពើចោរកម្មដូចជា៖លួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន??ដោយតែល្បែងសុីសងជាដើមចោមនៃការបង្កើតបទឈ្មើស។ជាពិសេសគ្រួសារបែកបាក់ដោយសារការលេងល្បែងស៊ីសងសូមសមត្ថកិច្ចជំនាញស្រុកកងមាសវិធាកការទប់ស្កាត់និងបង្ក្រាបផង។

ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានដឹងច្បាស់ហើយតែបែរជាគ្មានវិធានការបង្ក្រាបទៅវិញឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ប្រជាពលរដ្ឋជាច្រើនលើកឡើងថា៖លោក ជា ជួន អធិការស្រុកងមាស គួរតែដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកុំបណ្ដែតបណ្ដោយអោយក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង!ដើម្បីភូមិ/ឃុំមានសុវត្ថិភាព 7 ចំណុចនិងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។គួរគប្បីមានវិធានការចុះបង្ក្រាបផង!!!

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ភោគ សាវុធ  អភិបាលស្រុកកងមាស គួរតែយកចិត្តទុកដាក់និងសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនគួរណានៅបណ្ដែតបណ្ដោយឲ្យមានការជួបជុំលេងល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យគួរតែចាត់មន្ត្រីជំនាញគណះបញ្ជាការឯកភាពស្រុកចុះពិនិត្យនិងធ្វើការបង្ក្រាបផងដើម្បីភូមិឃុំមានសុវត្ថិភាព!!ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋថាអាជ្ញាធរមូលដ្ឋានមានការបើកដៃ!!

ប្រជាពលរដ្ឋជាច្រើនស្នើសុំ៖លោក ឯម កុសល ស្នងការខេត្តកំពង់ចាម គួតែមានវិធានការចាត់កម្លាំងជំនាញនៃស្នងការខេត្តដើម្បីចុះស្រាវជ្រាវនិងទប់ស្កាត់បង្ក្រាបល្បែងស៊ីសងខាង លើផង!!ដើម្បីធ្វើជាគំរូអោយខេត្តដទៃទៀតមើលនិងធ្វើតាម{ជាពិសេ}ដើម្បីគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការពានៃ រីករាលដាលពីជំងឺ{កូវីដ19}{ដែលតាលបម្លែងខ្លួន}និង{អូមេក្រុង}និងរក្សារគម្លាតគ្នា ៣កាពារ និង៣កុំ។!!!

ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

ការិយាល័យនិពន្ធ៖ 0967117744/017279124





No comments