សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមក្មេងទំនើងប្រុសស្រី១១ នាក់ដែរធ្វើសកម្មភាពវាយធាក់យក ម៉ូតូ នៅផ្លូវវិមានឈ្នះ ឈ្នះ ត្រូវបានកម្លាំងជំនាញសមត្ថកិច្ចចខណ្ឌសែនសុខបង្ក្រាបបានហើយ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការបង្រ្កាបករណី លួចមានស្ថានទំងន់ទោស វាយធាក់ប្លន់យកម៉ូតូ នៅត្រង់ចំណុចផ្លូវវិមានឈ្នះ ឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានចំនួន១១នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោកអធិការរងបានអោយដឹងថា ករណីលួចមានស្ថានទម្ងន់ទោសដែលកំលាំង សមត្ថកិច្ច ស្រាវជ្រាវបង្ក្រាបនៅពេលនេះគឺពួកគេបានប្រើមធ្យោបាយផ្សេងៗ (ប្រើជើងធាក់យកម៉ូតូ) នៅចំណុចម្តុំក្បាលហុងទឹក ផ្លូវវិមានឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកបញ្ជាក់ថាសម្ភារៈបន្សល់ទុក ៖ម៉ូតូ០៥គ្រឿង 

១-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រគល់ឲ្យជនរងគ្រោះវិញ , 

 ២-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1lk-9603 ,

៣-ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌លឿង ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1lB-4228 , 

៤-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GY-5896 , 

៥-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ចាម1D-8368 របស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕



No comments