សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកល្បែងស៊ីសង(ទូហ្គេមបាញ់ត្រី បៀរការរ៉ាត់)ខ្នាតយក្សដ៏ធំប្រភេទកាសុីណូនិងល្បែងផ្សេងៗជាច្រើនក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ូវលោក អភិបាលខណ្ឌចំការមនគួរតែ យកគំរូរ លោកអភិបាលខណ្ឌដូនពេញមកធ្វើការអនុវត្តចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ទីតាំងបើកល្បែងស៊ីសង(ទូហ្គេមបាញ់ត្រីនិងបៀរការ៉ាត់) ខ្នាតយក្សដ៏ធំប្រភេទការសុីណូនិងល្បែងផ្សេងៗជាច្រើនក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ូវលោក អភិបាលខណ្ឌចំការមនគួរតែ យកគំរូរ លោកអភិបាលខណ្ឌដូនពេញមកធ្វើការអនុវត្តចុះបង្ក្រាបផង!!!

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី១៥ ខែកុម្ភះឆ្នាំ២០២២ ទីតាំងបើកល្បែងស៊ីសងប្រភេទ (ទូហ្គេមបាញ់ត្រី បៀរការ៉ាត់)ខ្នាតយក្សដ៏ធំប្រភេទការសុីណូនិងល្បែងផ្សេងៗជាច្រើនក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ូវ ស្ថិតនៅសង្កាត់ទន្លេរ បាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ កំពុងបើក ដំណើរការ ស្វាគមន៍ អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនមានវិធានការចុះបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសង «ហ្គេមបាញ់ត្រីនិងបៀរការ៉ាត់» ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយមានការបើកភ្លើងខៀវ។

ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ របស់ប្រជាពលរដ្ឋជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយជនញៀនថ្នាំចូលទៅលេងជារៀងរាល់តែម្តង។

ប្រជាពលរដ្ឋនិងមហាជនស្នើសុំ លោក យិន សាន្ដ អធិការខណ្ឌចំការមន គួរតែមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រីនិងបៀរការ៉ាត់)ជាច្រើនទូមួយកន្លែងនេះ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប!!!គប្បីចាត់មន្ត្រីជំនាញចុះធ្វើការបង្ក្រាប!!

ប្រជាពលរដ្ឋ​ជាច្រើនសំណូមពរ ថេង សុថុល អភិបាល ខណ្ឌចំការមន គួរតែយកគំរូរតាមលោកអភិបាលខណ្ឌដូនពេញ មកធ្វើការអនុវត្តផងក្រែងលមានប្រសិទ្ធភាព និងចាត់មន្ត្រីជំនាញគណៈបញ្ជារឯកភាពខណ្ឌចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងដើម្បីជាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋហើយដើម្បីភូមិឃុំមានសុវត្ថិភាព។

ការិយាល័យនិពន្ធទំនាក់ទំនងលេខទូរសព្ទ៖

096 711 77 44 / 017 27 91 24



No comments