សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងជំនាញអធិការក្រុងបាត់ដំបងឃាត់ខ្លួន ពាក់ពន្ធ័រក្សាទុកគ្រឿងញៀន!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


បុរសម្នាក់ត្រូវបានកម្លាំងជំនាញអធិការក្រុងបាត់ដំបងឃាត់ខ្លួន ពាក់ពន្ធ័រក្សាទុកគ្រឿងញៀន!!

ខេត្តបាត់ដំបង៖ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ១៥និង​២៥នាទី នៅចំណុចក្រុមទី១០ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់​ដំបង អនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការងារប្រឆាំងគ្រឿង​ញៀន​លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អ​ធិ​ការនគរបាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល​ក្រុងបាត់ដំបង ចុះបង្រ្កាបករណី រក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់​ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ឈុំ វិបុល ភេទប្រុស អាយុ​៤២ ឆ្នាំ មានទីលំនៅក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំ​បង ខេត្តបាត់ដំបង ។

-វត្ថុតាងចាប់យកបានរួមមាន៖- ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំ​នួន ១០ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១២,​៦៩ក្រាម ទាំងសម្បក) ។

-ទូរស័ព្ទដៃចំនួន០១ គ្រឿង

-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ ចំនួន ០១គ្រឿង

-កូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់មួយ​ចំនួន។

នៅពេលនេះនគរបាលក្រុងបាត់ដំបងកំពុងរៀបចំសំណុំរឿងបញ្ជូនទាំងជនសង័្សយនិងវត្ថុតាងខាងលេីមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននរបាលខេត្តបាត់ដំបង​ អនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕

ដោយលោកភៅសុភ័ក្ត្រ០៣





No comments