សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមក្មេងទំនើងទាំង០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន !!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ក្រុមក្មេងទំនើងទាំង០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួន !!!

ខេត្តព្រះសីហនុ ៖ ដោយគោរពតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងល្បាតចល័តរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ នៅវេលាម៉ោង០០ និង២០នាទីយប់រំលងអធ្រាត្រ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ០២​នាក់​ នៅ​មុខ​រោងចក្រស្រាបៀរ​អង្គរ​ឃ្លាំងលើ ស្ថិតភូមិ​៣ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

១.ឈ្មោះ​ យូ​ រ៉ា​ (​ឈ្មោះ​ក្រៅ​ ហៅ​ ហេីម​)​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ មិន​ពិត​ប្រាកដ​ មានទីលំនៅបច្ចុប្បន្ន​ (ក្រោយ​រោងចក្រស្រាបៀរ​អង្គរ) ស្ថិតក្នុងភូមិ​៣ សង្កាត់​លេខ១​ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

២. ឈ្មោះ​ សៀង​ ម៉េង​ហ៊ួ​រ ភេទប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ មិនពិត​ប្រាកដ​ មានទីលំនៅបច្ចុប្បន្ន​ (អូរអា​រ៉េវ​) ស្ថិតក្នុងភូមិ​២​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ វត្ថុតាងរួមមាន ៖​ ដាវ​ ចំនួន​០១​, ដែកកាប់​ ០២, ដែកកេះ​ ០១​, ពិល​ ០១​ ។

បច្ចុប្បន្ន ៖ ក្រុមក្មេងទំនើងទាំង០២នាក់ ត្រូវបានឃាត់បញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដើម្បីអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យអាណាព្យាបាល មកធានាយកត្រឡប់ទៅលំនៅដ្ឋានវិញអប់រំបន្ត ៕



No comments