សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនជាតិឡាវម្នាក់ត្រូវបានកម្លាំងជំនាញសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួនរួមទាំងគ្រឿងញៀនជិត១០គីឡូក្រាម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ជនជាតិឡាវម្នាក់ត្រូវបានកម្លាំងជំនាញសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួនរួមទាំងគ្រឿងញៀនជិត១០គីឡូក្រាម!!!

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី ១៣ខែកុម្ភ:ឆ្នាំ២០២២ កំលាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿង ញៀន សហការជាមួយនគរបាល ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាប់ បានជនសង្ស័យម្នាក់ ជនជាតិឡាវ លើបទល្មើស សង្ស័យសារធាតុញៀន ប្រភេទម្សៅ ក្រាមពណ៌ ស ចំនួន១០កញ្ចប់ធំ ប្រមាណជិត១០គីឡូក្រាម។

យោងតាមការឱ្យដឹងពី សមត្ថកិច្ច បង្រ្កាបបទល្មើសគ្រឿងញៀន ច្រកអន្តរជាតិ ត្រពាំងគ្រៀល កម្ពុជា ឡាវ(នគរបាល BLO) ៖

ជនសង្ស័យ ជនជាតិឡាវរួមជាមួយវត្ថុតាង មានឈ្មោះ ភីម ម៉ាន់ចាន់កាន់ អាយុ២៤ឆ្នាំ រស់នៅភូមិថាកាំង ស្រុកបុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ ត្រូវបាន ចាប់ ខ្លួននៅចំនុច ផ្លូវស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចាប់បានវេលាម៉ោង ៩ និង៤៥នាទីព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ២០២២ នគរបាលដដែលបន្តថា ការចាប់បុរសជាជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង ករណីជួញដូរសារធាតុខុសច្បាប់ លួចដឹកចូលកម្ពុជា តាមព្រៃ មកចំនុចខាងលើហើយឆែកឆេរ សមត្ថកិច្ចបានរកឃើញវត្ថុតាង ម្ស៉ៅក្រាមស ថ្លា សង្ស័យ សារធាតុញៀនចំនួន១០កញ្ចប់ធំ សរុ បចំនួន៩៨៦៦.៥៦ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យជនជាតិឡាវម្នាក់ រួមនិងវត្តុតាង ត្រូវបាន សម្ថកិច្ចបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធីបន្ត៕



No comments