សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) កំពុងប្រមូលផ្ដុំគ្នាលេងនៅក្នុងការាសឡានថ្មីជានិច្ច!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) កំពុងប្រមូលផ្ដុំគ្នាលេងនៅក្នុងការាសឡាន ថ្មីជានិច្ច!!

ផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ 

ខណ្ឌដូនពេញ៖ទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) កំពុងប្រមូលផ្ដុំគ្នានៅ ចំណុចការាស់លាងឡាន ថ្មីជានិច្ចនៅផ្លូវលេខ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែលួចលាក់ប្រមូលផ្តុំមនុស្សមកលេងយ៉ាងគគ្រឹកគគ្រេង។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ សូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរប្រាប់សារព័ត៌មានថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ចាប់ផ្ដើមប្រមូលផ្ដុំគ្នាលេងចាប់ពីម៉ោង ១២រសៀល រហូតដល់ ៥ល្ងាច។

ប្រភពដដែលបន្តទៀតថា ដោយសារតែល្បែងស៊ីសងនេះឯង ទើបធ្វើឱ្យមានការឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ ជារឿយ (ពោលគឺ)សូម្បីតែប្រាក់ខែក៏មិនបានផ្ញើទៅផ្ទះ ព្រោះចាញ់អស់។

ប្រជាពលរដ្ឋស្នើសុំឱ្យលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌ សូមមេត្តាជួយ ទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ផងទាន។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

ការិយាល័យនិពន្ធ៖0967117744



No comments