បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួន!!
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួន!!
ខេត្តបាត់ដំបង៖អនុវត្តតាមការណែនាំផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងនៅថ្ងៃទី០៨ ខែកុម្ភ:ឆ្នាំ២០២២វេលា. ម៉ោង១៥និង០២នាទីផ្នែកយុត្តិធម៌ បានទទួលបណ្តឹង ឈ្មោះ អឿន ចិន្ដា ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅស្នាក់បណ្ដោះអាសន្នភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី០៧ខែកុម្ភ:ឆ្នាំ២០២២វេលាម៉ោង១១ និង០០នាទី ត្រង់ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។សម្ភារៈបាត់បង់ : ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ផ្លាកលេខ ឧ-មានជ័យ១B-៤២៣៨ ចំនួន ០១គ្រឿង។ក្រោយពីទទួលបណ្ដឹងកំលាំងយើងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ÷
លុះដល់ថ្ងៃទី០៨-០២-២០២២យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសេង វាសនា (ភ័ណ្ឌ)ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកទាល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងមកធ្វើការសាកសួរពាក់ពន្ធ័ករណីខាងលើ
ក្រោយពីសាកសួរខ្លួនបានសារភាពថាពិតជាបានខ្ចីម៉ូតូជនរងគ្រោះពិតប្រាកដមែន។
សំភារះដកហូតម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ផ្លាកលេខ ឧ-មានជ័យ១B-៤២៣៨ មានលេខតួនិងលេខម៉ាស៊ីន ៩៥៣៣២៧០..
បច្ចុប្បន្នជនសង្ស័យផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់។ដោយភៅសុភ័ក្ត្រ០៣!!!
No comments