សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងយីហោ "លាងរថយន្តថ្មីជានិច្ច...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


អជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និង ធ្វើកំណត់ហេតុ អប់រំណែនាំទីតាំង យីហោលាងរថយន្តថ្មីជានិច្ច សង្ស័យមានបង្កប់ល្បែងស៊ីសង...

ភ្នំពេញ៖ដោយទទួលបានការអនុញ្ញាត ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងយីហោ "លាងរថយន្តថ្មីជានិច្ច" មានទីតាំង នៅផ្លូវលេខ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ លេងបៀរ និង ចាក់អាប៉ោង ។ ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា ទីតាំងខាងលើ ពុំមែនជាកន្លែង ជួបជុំគ្នាលេងល្បែងស៊ីសងនោះទេ ជាកន្លែងអង្គុយរចាំ សម្រាប់អ្នកមកលាងរថយន្ត ប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា អជ្ញាធរខណ្ឌ បានធ្វើការអប់រំ អ្នកគ្រប់គ្រងទីតាំងខាងលើ ដោយមិនអនុញ្ញាតអោយមានកាជួបជុំគ្នា ប្រព្រឹត្តល្បែងស៊ីសងនោះទេ ក្នុង ករណីអជ្ញាធរខណ្ឌចុះត្រួតពិនិត្យម្តងទៀត ឃើញថាមានការលបលួចប្រព្រឹត្តខុសច្បាប់ នោះ អជ្ញាធរខណ្ឌ និងអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកាឃាត់ខ្លួនមនុស្ស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។



No comments