ទីតាំងសង្វៀនជល់មាន់និងបង្គប់អាប៉ោងមេការឈ្មោះ នីកំពុងបើកលេងសប្បាយឌឺសមត្ថកិច្ចទឹកឈូ!!
ទីតាំងសង្វៀនជល់មាន់និងបង្គប់អាប៉ោងរបស់មេការឈ្មោះ នី កំពុងបើកលេងសប្បាយឌឺសមត្ថកិច្ចទឹកឈូ!!
ផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២
ខេត្តកំពត៖ ទីតាំងសង្វៀនជល់មាន់និងបង្គប់អាប៉ោងជាល្បែងស៊ីសងខុសច្បាប់ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចាត់វិធានការបង្ក្រាបឡើយ។
ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ខាងលើ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា៖មេការមានឈ្មោះ នី ភេទប្រុស កំពុងតែធ្វើព្យុះភ្លៀងពេញមូលដ្ឋាន ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ។
ពលរដ្ឋជាច្រើនស្នើសុំដល់លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ សូមមេត្តាចាត់កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព៕
ជាពិសេសប្រជាពលរដ្ឋនិងមហាជនជាច្រើនសំណូមពរលោកឧត្តមសេនីយ៍ ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត គួរតែចាត់មន្ត្រីជំនាញនៃស្នងការចុះពិនិត្យនិងស្រាវជ្រាវបុគ្គលឈ្មោះ នី ភេទប្រុស ដែលជាមេការបើលេងល្បែងខាងលើនេះផងទាន!!ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋថាអាជ្ញាធរមូលដ្ឋានបើកដៃឲ្យមានការលេងល្បែងនិងបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន??សូមមេត្តាចុះបង្ក្រាបផងដើម្បីចូលរួមភូមិឃុំមានសុវត្ថិភាព។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង រងចាំការផ្សាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ការិយាល័យនិពន្ធ៖0885835777/077414199
No comments