ក្រុមចោរជំនាញខាងជិះម៉ូតូឆក់ ទូរសព្ទ័និងខ្សែក ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតប៉ុន្នាក៏ដោយក៏រួចពីកណ្ដាប់ដៃកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតឡើយ!!!
ក្រុមចោរជំនាញខាងជិះម៉ូតូឆក់ ទូរសព្ទ័និងខ្សែកក្នុង ក្រុងប៉ោយប៉ែតប៉ុន្នាក៏ដោយក៏រួចពីកណ្ដាប់ដៃកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតឡើយ!!!
ខេត្តបន្ទាយមានជ័យ៖ក្រុមចោរជំនាញខាងជិះម៉ូតូឆក់ ទូរសព្ទ័ ខ្សែក ការបូបលុយ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅជាយដែនកម្ពុជា-ថៃ ត្រូវបាននគរបាលក្រុងប៉ោតប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ រួមមាន៖
១-ឈ្មោះ ១/ឈ្មោះនី ផានិត ភេទប្រុសអាយុ១៨ឆ្នាំ(ឆក់និងកាប់)
២/ឈ្មោះធន់ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ(អ្នកបើកម៉ូតូដឹកគេឆក់)
៣/ប៉ែន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនដៃដល់(អ្នកឆក់)
៤/ឈ្មោះលឹម ទីយ៉ា ភេទស្រីអាយុ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះនី ផានិត បានសារភាពថាខ្លួនបានគ្នាប្តីប្រពន្ធជាងមូយឆ្នាំហើយ ទើបតែដឹងថាប្តីជាចោរឆក់។
ពាក់ពន្ធ័ករណីខាងលើនេះ លោកអធិការបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ គឺធ្វើឡើងក្រោយពីមានពលរដ្ឋរងគ្រោះ០២នាក់៖
១-ឈ្មោះឡាយ គីមប៊ួយ ភេទស្រីអាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ រស់នៅភូមិសាមគ្គីមានជ័យ
២-ឈ្មោះចន សុហឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល បានប្តឹងថា ពួកខ្លួនត្រូវបានក្រុមចោរឆក់ទូរសព្ទ័ និងប្រើហឹង្សាលើខ្លួននៅចំនុចផ្លូវបំបែកកែងលក់ជ្រូកខ្វៃផ្សារអគ្គ:ថ្មី កាលពីយប់ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង២០:៤០ នាទីយប់។
បងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែតអបអរសាទរនិងកើតសរសើរដល់កងកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតក្រោមការដឹកនាំលោក សៅ សារឿន តែងតែយកចិត្តទុកដាក់ចំពោះបញ្ហានៅក្នុងមូលដ្ឋានដែនរបស់ខ្លួនហើយបងប្អូនប្រជាពលរដ្ឋត្រេកអររាល់ចំណាត់ការរបស់លោកអធិការតែងតែចូលរួមការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិឃុំមានសុវត្ថិភាព។
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕
No comments