សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយឯកសារ៖ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អគ្គនាយករងពន្ធនាគារ ត្រូវបានជនរងគ្រោះប្តឹងពីបទ ឆបោកប្រាក់ជាង៧ម៉ឺនដុល្លារ !!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 


បែកធ្លាយឯកសារ៖ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អគ្គនាយករងពន្ធនាគារ ត្រូវបានជនរងគ្រោះប្តឹងពីបទ ឆបោកប្រាក់ជាង៧ម៉ឺនដុល្លារ !!!

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី០៤.០២.២០២២បែកធ្លាយឯកសារពីជនរងគ្រោះ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បានដាក់ពាក្យបណ្ដឹងចូលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃក្នុងកម្មវត្ថុប្ដឹង «លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អាយុ៥១ឆ្នាំ មានតួនាទីជាអគ្គនាយករងពន្ធនាគារ» ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពីបទឆបោកប្រាក់ចំនួន៧១.០០០ដុល្លារអាមេរិក តាមរូបភាពរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល ។

នេះបើយោងតាមពាក្យបណ្ដឹងឯកសារជនរងគ្រោះ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អគ្គនាយករងពន្ធនាគារ បានអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ហើយជនរងគ្រោះក៏បានទំនាក់ទំនងជាមួយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ថា បើមានការជ្រើសរើសមែននោះជនរងគ្រោះនឹងមានបងប្អូនមិត្តភក្តិចំនួន៧នាក់ដែលពួកគាត់ចង់ចូលបម្រើការងារក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា តម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារដើម្បីយកទៅធ្វើបែបបទជូនថ្នាក់លើឲ្យចូលក្របខ័ណ្ឌពេញសិទ្ធ ដោយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា បានសន្យាថា ក្របខ័ណ្ឌនេះរយៈពេល២ទៅ៣ខែបានចូលក្របខ័ណ្ឌពេញសិទ្ធហើយ ។

ក្រោយពីស្ដាប់ការអះអាងរបស់លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា រួចហើយ ជនរងគ្រោះបានប្រមូលលុយពីបងប្អូនមិត្តភក្តិទាំង៧នាក់នេះ យកទៅឲ្យ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ដែលក្នុងកិច្ចសន្យាទទួលប្រាក់ដោយមានស្នាមមេដៃ របស់លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នាផងដែរ ។

ក្នុងពាក្យបណ្ដឹងនេះបន្តទៀតថា ជនរងគ្រោះមិនមានការសង្ស័យអ្វីឡើយ ដោយលោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា បានធានាអះអាងថាគាត់មានឋានន្តរស័ក្តិផ្កាយ៣ រឿងអ្វីខ្លាចគាត់បោកប្រាស់នោះ ។ ពេលនោះជនរងគ្រោះបានប្រគល់លុយឲ្យលោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ចំនួន៧ម៉ឺនដុល្លារ ដោយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា សន្យាថា បើរត់ការមិនបានគាត់នឹងឲ្យប្រាក់គ្រប់ចំនួនវិញដោយគ្មានបាត់មួយរៀលឡើយ ។

ប៉ុន្តែក្រោយពីបានទទួលប្រាក់ហើយរហូតមកដល់បច្ចុប្បន្នជាង១២ខែ ហើយ មិនឃើញមានលទ្ធផលអ្វីឡើយ ហើយជនរងគ្រោះបានទំនាក់ទំនងទៅ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា តែគាត់ចេះតែកុហកថ្ងៃនេះថ្ងៃនោះ រហូត ហើយពេលទូរស័ព្ទទៅគាត់មិនលើក ថែមទាំងបានគេចខ្លួនបិទទូរស័ព្ទរហូតមកដល់បច្ចុប្បន្ននេះ ។

បញ្ហានេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក៏ធ្លាប់បានធ្វើលិខិតកោះហៅ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា  ចំនួន២លើក រួចមកហើយតែគាត់មិនបានចូលខ្លួនបំភ្លឺតាមកោះហៅរបស់សមត្ថកិច្ចនោះទេ ។

តើជោគវាសនាលោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ទៅជាយ៉ាងដែរក្រោយពេលបែកធ្លាយឯកសារមួយចំនួនពាក់ព័ន្ធពីបទឆបោកប្រាក់ចំនួន៧១.០០០ដុល្លារអាមេរិក តាមរូបភាពរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល!!!

តាមការបង្ហើបពីសមត្ថកិច្ច គឺ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

ពាក់ពន្ធ័ករណីបែកធ្លាយឯកសារខាងលើអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីលោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អគ្គនាយករងពន្ធនាគាររាល់ម៉ោងធ្វើការ។សូមអគុណ

ការិយាល័យនិពន្ធ៖0967117744/0885835777






No comments