សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅក្រុងប៉ោយប៉ែត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅក្រុងប៉ោយប៉ែត!!!

ខេត្តបន្ទាយមានជ័យ៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យម្នាក់ជាជនជាតិថៃទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកម្ភ: ឆ្នាំ២០២២នេះ￸ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន!!! 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ￸ ភី រ៉ារ៉ូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុនៅចំណុចកាស៊ីណូនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉្សៅម៉ត់ពណ៌សចំនួន០៨កូនថង់ ស្មើនឹងទម្ងន់៧,១១ក្រាម និងសម្ភារ:មួយចំនួនទៀត ជនសង្ស័យរូបនេះ￸ក្រោយពីកម្លាំងឃាត់ខ្លួន ត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ 

ជនសង្ស័យជាជនជាតិថៃ ក្រោយពីសមត្ថកិច្ចសួរនាំ ដោយមានអ្នកបកប្រែ បានឆ្លើយរៀបរាប់ថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនមកទុកប្រើប្រាស់ខ្លួនឯងផង និងលក់ដូរបន្តផង ។

ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី ។ 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ￸ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ ៕






No comments