សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងសង្វៀន{ជល់មាន់និងអាប៉ោង}ដុះស្លែមួយកន្លែងក្នុងស្រុកស្ទឹងកំពុងតែបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរមូលដ្ឋានស្រុកមិនអើតពើ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃ២១.០២.២០២២ ទីតាំងបើកលេងសង្វៀន{ជល់មាន់និងអាប៉ោង}ដុះស្លែមួយកន្លែងកំពុងតែបើកដំណើរការយ៉ាងរលូន ស្ថិតនៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាឃួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បែរជាអាជ្ញាធរមូលដ្ឋានស្រុកស្ទឹងត្រងគ្មានវិធានការណាចុះបង្ក្រាប!!!

ប្រភពច្បាស់ការពីអ្នកលេងល្បែងបានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា៖ទីតាំងសង្វៀនជល់មាន់និងអាប៉ោងរបស់ឈ្មោះ ផល្លា ជាមេក្លោងប្រមូលផ្តុំអ្នកលេងល្បែងបើកលេងបានយ៉ាងរលូនដោយមិនទាន់មានចំណាត់ការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយរឺក៏ដឹងហើយតែមិនបង្ក្រាប។

តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានមកកាន់ អង្គភាពសារព័ត៌មាន(រស្មីក្រុងតាខ្មៅ) យើងអោយដឹងថា ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់ខាងលើ ដោយខ្នងបង្អែកធំនៅពីក្រោយខ្នងទើបបើកបានរលូនដោយមិនមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានណាហ៊ានចុះធ្វើការបង្ក្រាបឡើយ ។ បែបនេះបានជាមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀម។

ប្រជាពលរដ្ឋដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរដោយអ្នកញៀនល្បែងចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់គ្រប់ពេលវេលា«ពោលគឺ៖ ទីណាមានល្បែង ទីនោះប្រកដជាអំពើចោរកម្មដូចជា៖លួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន??ដោយតែល្បែងសុីសងជាដើមចោមនៃការបង្កើតបទឈ្មើស។

ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលមិនឃើញទីតាំងរបស់ខ្លួន។ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងរិះគន់ចំៗថា៖លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ពិតជា{អសមត្ថភាព}ក្នុងការដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ៕ពោល៖នៅតែបណ្ដែតបណ្ដោយអោយក្រុមអ្នកញៀនល្បែងទាំងនោះបើកលេងបានដោយរលូន!!!ដើម្បីជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងហាមជនដាក់ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។គួរគប្បីមានវិធានការចុះបង្ក្រាបផង!!!

ប្រជាពលរដ្ឋដាក់សំនួរសួរថា៖តើ លោក ឯម កុសល ស្នងការខេត្តកំពង់ចាម មានសមត្ថភាពដឹកនាំកម្លាំងនៃស្នងការខេត្តចុះទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងក្នុងខេត្តកំពង់ចាមដែនរបស់ខ្លួនបានដែលឬទេ??ដើម្បីធ្វើជាគំរូអោយខេត្តដទៃទៀតមើលនិងធ្វើតាម{ជាពិសេ}ដើម្បីគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការពានៃ រីករាលដាលពីជំងឺ{កូវីដ19}{ដែលតាលបម្លែងខ្លួន}និង{អូមេក្រុង}និងរក្សារគម្លាតគ្នា ៣កាពារ និង៣កុំ។!!!

ប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង សូមឯកឧត្តមអភិបាលជួយចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខេត្តចុះស៊ើបនិងចាត់វិធានការទប់ស្កាត់ និងចុះបង្ក្រាបចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។

បងប្អូនប្រជាពលរដ្ឋសង្ឃឹមថា៖ឯកឧត្តមអភិបាលខេត្តនឹងមានវិធានការចុះបង្ក្រាបល្បែងស៊ីសងខាងលើបានជាក់ជាមិនខាន។ មិនអោយបងប្អូនប្រជាពលរដ្ឋនិងមហាជនក្នុងមូលដ្ឋានដាក់សង្ស័យចំពោះឯកឧត្តមទេ!!ថាអសមត្ថភាពក្នុងចុះការបង្ក្រាបល្បែងស៊ីសងរឺបើកភ្លើងខៀវនិងឃុបឃិតគ្នានោះទេ។

ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

ការិយាល័យនិពន្ធ៖ 0967117744/017279124



No comments