សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកលេងល្បែងសុីសង(ចាក់បាល់ បៀរការ៉ាត់)តាមប្រពន្ធ័អនឡាញដ៏ធំខុសច្បាប់សូមអាជ្ញាធរខណ្ឌដូនពេញមានវិធានការទប់ស្កាត់និងបង្ក្រាបផង!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី២០.០២.២០២២ទីតាំង បើកលេងល្បែងសុីសង(ភ្នាល់បាល់ បៀរការ៉ាត់ )តាមប្រពន្ធ័អនឡាញខុសច្បាប់នៅតាមបណ្ដោយផ្លូវលេខ៤៧កែងផ្លូវ៨៨ដែលស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកដំណើរបានដោយរលូនគ្មានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានណាមានវិធានការចុះបង្ក្រាប។

ប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ ប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!ពោល៖អ្នកចូលទៅលេងសំបូរទៅដោយអ្នកញៀនថ្នាំញៀន!!

ប្រជាពលរដ្ឋលើកឡើងថា៖លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ គួរតែចាត់មន្ត្រីជំនាញមានវិធានការចុះបង្ក្រាបទីតាំង បនល្បែងខាងលើ មិនគួរណានៅតែបណ្តែត បណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយគ្មានវិធានការទប់ស្កាត់ទាល់តែបន្តិចសោះឡើយ!!!

ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការចុះបង្ក្រាបផង។

ប្រជាពលរដ្ឋជាច្រើនតែងកោតសសើរដល់៖លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ តែងតែគិតគូររាល់បញ្ហាមូលដា្ឋនតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខណ្ឌចុះស៊ើបនិងពិនិត្យធ្វើការបង្ក្រាបរាល់ល្បែងសុីសងឡាំងឡាយណាល្មើសច្បាប់។

ប្រពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីភូមិឃុំមានសុវត្ថិភាពនិងចូលរួមទប់ស្កាត់ការរីករាលដាលពីជំងឺ កូវីដ19 ដែលតាបំបែកខ្លួននិង(អូមេក្រុង)។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ

ការិយាល័យនិពន្ធ៖0967117744/017279124







No comments