រណ្តៅដី ជីកជ្រៅ ជម្រៅជាង១០នៅភូមិសិលាខ្មែរ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រធាន មន្ទីររ៉ែនិងថាមពល ត្រូវថ្នាំសន្តំ- វគ្គ2A
ខេត្តបន្ទាយមានជ័យ៖ផ្សាយចេញថ្ងៃទី២១.០២.២០២២ លោក ហ៊ុល សេងហាប់ បានបដិសេធ រឿងរណ្តៅដី នៅភូមិសិលាខ្មែរ តែខ្លួនទទួលស្គាល់ថា រថយន្តដឹកដីពិតជារបស់ខ្លួន តើមានន័យ ដូចម្តេចទៅវិញ!!
រថយន្តដឹកដី ជាច្រើនគ្រឿងកំពុងជីកកាយយ៉ាងគឃ្លើនបែរជាអាជ្ញាធរក្នុងមូលដ្ឋានមិនមានវិធានការទប់ស្កាត់និងបង្ក្រាបស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ !!
នៅថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២២បន្ទាប់ពីក្រុមអ្នកសារព័ត៌មានយើងបានចុះ ផ្សព្វផ្សាយ នៅចំណុចទីតាំងខាងលើ យើងក្រឡេកឃើញថា លោក ហ៊ុល សេង ហាប់ ដែលជាថៅកែឡាន ដឹកដីលក់ បានទំនាក់ទំនងមកអ្នកសារព័ត៌មានយើងអោយកែតម្រូវអត្ថបទ បើមិនកែនិងប្តឹងទៅតុលាការតែម្តង ពិតជាមានន័យជ្រៅ..
នៅថ្ងៃទី១៨ខែឆ្នាំដដែល លោក ហ៊ុល សេងហាប់ ដែលគេស្គាល់ថាជាកូនបង្កើតរបស់លោក គាត ហ៊ុល ដែលបច្ចុប្បន្នគាត់ជាចៅហ្វាយក្រុង ប៉ោយប៉ែត នៅតែបោះពាក្យសម្តី យ៉ាងគឃ្លើន មកកាន់អ្នកសារព័ត៌មានយើង (ដំរីងាប់យក ចង្អេរទៅបាំង)..
លោក សុត វឌ្ឍនា ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ ប្រហែលត្រូវថ្នាំសន្តំ ងងុយដេកលក់ អស់ហើយមើលទៅ បានជាទុកបណ្តោយអោយក្រុមឈ្មួញ កាយអាចន៍ដីលក់ ធ្វើអ្វីល្មើសនិងច្បាប់យ៉ាងគឃ្លើន មិនអើពើ អ្វីទាំងអស់ ប្រជាពលរដ្ឋ ដាក់សង្ស័យថា លោកប្រធានមន្ទីរ ប្រហែលជាបានផ្អែមមាត់ផ្អែមករ បានជារក្សាភាពស្ងៀមស្ងាត់..
ប្រជាពលរដ្ឋបានបន្តទៀតថាម្ចាស់អាជីវកម្មរណ្ដៅដីមួយនេះ បានដឹកជញ្ជូនដីយ៉ាងអនាធិបតេយ្យដោយមិនគិតពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រីឯការដឹកជញ្ជូនវិញធ្វើឲ្យមានការប៉ះពាល់បណ្តាលជ្រុះអាចម៌ដី រាយប៉ាយ ពេញផ្លូវជាតិលេខ ៥៨ ផងដែរគោលដៅយកមកចាក់នៅក្រុងប៉ោយប៉ែត ម្តុំស្ទឹងបត់ ពេលបើកបរ ម៉ូតូ ពេលមានភ្លៀងធ្លាក់ ឬ ផ្លូវសើម រអិលដួល ជាបន្តបន្ទាប់ ដោយសារ អាចម៌ដី ដែលធ្លាក់រាយប៉ាយលើដងផ្លូវនៅចំណុច មុខផ្លូវចេញ-ចូល ទៅរណ្តៅ ដីមួយនេះ ។
ក្រុមអ្នកសារព័ត៌យើងមិនអាចសុំការបំភ្លឺពីលោក សុត វឌ្ឍនា ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្ត បន្ទាយមានជ័យ ដោយខលចូលតែមិនមានអ្នកលើក.
លោក ហ៊ុល សេងហាប់ បានបញ្ជាក់អោយដកគ្រឿងចក្រពីរណ្តៅដីនៅថ្ងៃទី១៩ខែ ឆ្នាំដដែល នៅភូមិសិលាខ្មែរទោះបីដកគ្រឿងចក្រ តើរណ្តៅដីជម្រៅជាង១០ម៉ែត្រ អ្នកណា ជាអ្នកទទួលខុសត្រូវ?
លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ សូមសិក្សាឡើងវិញ ចំពោះទីតាំងភូមិសាស្ត្រ ស្ថិតនៅក្នុងតំបន់ ដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង .
ប្រជាពលរដ្ឋ ស្មើសុំដល់ក្រសួង រ៉ែ និងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះធ្វើអធិការកិច្ច ចំពោះ លោកប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្ត បន្ទាយមានជ័យ ដោយក្តីអនុគ្រោះ..
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ
ការិយាល័យនិពន្ធ៖0967117744/017279124
No comments