សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ជា សុីណា ឃួង​ស្រេង​ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​ជើងឯក​!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នា​រសៀល​ថ្ងៃចន្ទ ០៥​រោច ខែ​មាឃ​ ឆ្នាំ​ឆ្លូវ ត្រីស័ក​ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ជា សុីណា ឃួង​ស្រេង​ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​ជើងឯក​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ហិរញ្ញ​ប្បទាន​សហប្រតិបត្តិការ​ឥត​សំណងរបស់​រដ្ឋាភិបាល​ជប៉ុន ស្ថិតនៅ​ក្នុង​ភូមិ​ព្រែក​តាគង់១ សង្កាត់​ចាក់អង្រែលើ  ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ ដោយ​នៅ​ថ្ងៃអង្គារ ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ស្អែកនេះ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​ជើងឯក​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ហិរញ្ញ​ប្បទាន​សហប្រតិបត្តិការ​ឥត​សំណងរបស់​រដ្ឋាភិបាល​ជប៉ុន៕ដោយចាន់ថា!!




No comments