លោក សែម សាមឿន សមាជិកក្រុមការងារគណ:បក្សប្រជាជនកម្ពុជា(ខ២៧) នាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាជូនដល់លោកយាយ ស្លាប់មួយចំហៀងរស់នៅភូមិស្ទឹងបត់!!!
លោក សែម សាមឿន សមាជិកក្រុមការងារគណ:បក្សប្រជាជនកម្ពុជា(ខ២៧) នាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាជូនដល់លោកយាយ ស្លាប់មួយចំហៀងរស់នៅភូមិស្ទឹងបត់!!!
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃពុធ ១កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០២ខែកុម្ភៈឆ្នាំ ២០២២នេះនៅវេលាម៉ោង១៤:១៥នាទី លោកសែម សាមឿន សមាជិកក្រុមការងារគណ:បក្សប្រជាជនកម្ពុជា(ខ២៧)ចុះជួយភូមិស្ទឹងបត់ តំណាងឲ្យ លោក ហាំ វណ្ណ: ប្រធានគណ:កម្មការបក្ស(ខ២៧) និងលោកពៅ រិទ្ធី អនុប្រធានគណ:កម្មការបក្សប្រជាជនកម្ពុជា នាំយកគ្រឿងឧបភោគ បរិភោគ នឹងថវិកាមានដូចខាងក្រោម៖
១/-អង្ក៥០គីឡូ
២/-ត្រីខ១យួរ
៣/-ទឹកស៊ីអ៉ីវ១យួរ
៤/-ទឹកត្រី១យួរ នឹងថវិកាចំនួន១០០០០០៛ (ដប់ម៉ឺនរៀល) ជូនដល់លោកយាយឈ្មោះឌិន សំ
អាត អាយុ៦១ឆ្នាំ រស់នៅភូមិស្ទឹងបត់តាមបណ្តោយផ្លួវ
រថភ្លើង លោកយាយមានជំម្ងឺ ស្លាប់មួយចំហៀង
ខ្លួនកំពុងសំម្រាកព្យាបាលនៅផ្ទះលោកយាយស្ថិតនៅក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ដោយ៖ចាន់ថា!!!
No comments