ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានស្ថាបនាស្ពានអាកាសឫស្សីកែវតាមបណ្ដោយផ្លូវជាតិលេខ៥!!!
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានស្ថាបនាស្ពានអាកាសឫស្សីកែវតាមបណ្ដោយផ្លូវជាតិលេខ៥!!!
ភ្នំពេញ៖នារសៀលថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានស្ថាបនាស្ពានអាកាសឫស្សីកែវតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងស្ដុកប្រេងឥន្ធនៈ សូគីមុិច ឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយនៅថ្ងៃចន្ទទី៣១ ខែមករា ឆ្នាំ២០២២ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានស្ថាបនាជាផ្លូវការនូវស្ពានអាកាសឫស្សីកែវតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងស្ដុកប្រេងឥន្ធនៈ សូគីមុិច ឫស្សីកែវ៕
No comments