សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បង្ក្រាបគ្រឿងញៀន២ ករណីនិងឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តព្រះសីហនុ ៖ សារធាតុញៀនពីរករណី កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បង្ក្រាប ឃាត់ខ្លួន មនុស្សប្រុស ស្រី ០២នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ ស្រុកព្រៃនប់ ខេត្តព្រះសីហនុតាមការណែនាំពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំផ្ទាល់ដោយលោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការមូលដ្ឋានស្រុក ចុះបង្ក្រាបករណីពាក់សារធាតុញៀន បានចំនួន០២ករណី ករណីទី១នៅម៉ោង០៨ និង៤០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងបានចុះធ្វើការបង្ក្រាបករណីសារធាតុញៀន ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួន.ជនសង្ស័យចំនួន១នាក់ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងដកហូតវត្ថុតាងរួមមាន ៖ម្សៅសថ្លាចំនួន ០៣កញ្ចប់តូច ០១កញ្ចប់ធំ= ទម្ងន់ ក្រាម ទូរស័ព្ទចំនួន ០១គ្រឿង លុយ ១០មុឺនរៀល។ ករណីទី២៖នៅម៉ោង០៨និង០០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កម្លាំង បានចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយ ឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ អាយុ២៥ឆ្នាំ ទីលំនៅភូមិត្រាំខាងជើង ឃុំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយបាន ដកហូតវត្ថុតាងរួមមាន ៖ម្សៅសថ្លាចំនួន ០៣កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង លុយ ១,០២៧,៥០០៛ (មួយលានពីរសែនប្រាំពីពាន់ប្រាំរយរៀល) ។ បច្ចុប្បន្ន ៖ ជនសង្ស័យទាំង២នាក់ និងវត្ថុតាងមកខាងលើបានបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនិតិវិធី ៕




No comments