សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ ២នាក់ក្នុងករណីធ្វើសកម្មភាពប្លន់ម៉ូតូ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ ២នាក់ក្នុងករណីធ្វើសកម្មភាពប្លន់ម៉ូតូ!!

ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងការខិតខំប្រឹងប្រែងដើម្បីបម្រើប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំ កម្លាំង ជំនាញ ចុះឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ភ្លាមៗ ករណី (ប្លន់ម៉ូតូ) ប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថា៖នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ ម៉ោង២០ និង២០នាទីយប់ មាន ករណី លួច (ប្លន់ម៉ូតូ)ហេតុកាណ៍កើតឡើង ត្រង់ចំនុចផ្លូវ ខាងកើត វត្តប្រជា ធម្មត្រ័យ ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ហង្ស កក្កដា ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ភូមិ ក្បាលស្ពាន០១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(មុខរបររត់ម៉ូតូឌុប)។

ម៉ូតូម៉ាកសង់ពណ៏ ខ្មៅ ស៊េរីឆ្នាំ២០១៦ ផ្លាកលេខ បន្ទាយមានជ័យ 1P-5436។ ជនសង្ស័យ មានគ្នា ០២នាក់ (ក្តាប់អត្តសញ្ញាណមិនបាន) ។  

អំពីរឿងហេតុ : មុនកើតហេតុ ជនល្មើសទាំ០២នាក់ បានអោយ ដឹកខ្លួន ចេញពី ផ្លូវដើម ពុទ្រា មក ដីថ្មី លុះ ជនរងគ្រោះ ដឹកដល់ កន្លែង កើតហេតុ ក៍ធ្វើសកម្មភាព បានយកខ្សែ មក រិត ក ជនរងគ្រោះ រីឯម្នាក់ ទៀតធ្វើ សកម្មភាព ដាល់ ទៅ លើ ជនរងគ្រោះ បណ្តាល អោយ និង ជាំភ្នែកម្ខាង ហើយភ្លាមៗនោះ ជនរង គ្រោះ ក៍ប្រតាយ ប្រតប់គ្នា ទាញ បាន អាវក្រៅ ជនល្មើស បាន មួយ ក្នុង ពេលនោះ ដែរ ជនល្មើស ក៍ឡើង បើកម៉ូតូ របស់ ជនរងគ្រោះ ចេញពី កន្លែង កើតហេតុបាត់ទៅ រីជនរងគ្រោះ ខំរត់ តាមស្រែកថា ចោរៗ ដើម្បីអោយ គេជួយ ហើយអ្នកជិតខាងនាំគ្នាតាមដែរ តែតាម មិនទាន់ បន្ទាប់មកជនរងគ្រោះបានប្តឹង រាយការណ៍ដល់សមត្ថកិច្ចរៀបរាប់ប្រាប់រឿងហេតុតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះ ទៅព្យាបាល របួសនៅ មន្ទី ពេទ្យបង្អែក ប៉ោយប៉ែត។

បន្ទាប់ពីបាន ទទួលបណ្ដឹងពី ជនរងគ្រោះហើយ កម្លាំងជំនាញ បានសហការណ៍ ជាមួយ កម្លាំងប៉ុស្តិ៍ នគរបាល ផ្សារកណ្ដាល និង កម្លាំង ប៉ុស្តិ៍នគរបាល ប៉ោយប៉ែត ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរក ជនសង្ស័យ រហូតដល់ម៉ោង២២និង០០នាទី យប់ ឃាត់បានជនសង្ស័យ ទាំង ពីរនាក់ និងបាន ដក ហូត ម៉ូតូ របស់ ជនរងគ្រោះ បានមកវិញ នៅ ចំនុចការ៉ាអូខេ អគារ ថ្មី ស្ថិតក្នុងភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ មានចំនួន ២នាក់មាន ទី១ : ឈ្មោះ សុក សុវណ្ណ ហៅមិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី២ ឈ្មោះ ឡៅ ចិនឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ គេទាំងពីរនាក់ស្នាក់នៅភូមិនិមិត្ត ៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ និងបានឆ្លើយសារភាពថា ពិតជាបាន រិត.ក ដើម្បីយកម៉ូតូ របស់ ជនរងគ្រោះ ពិតមែន ដោយបានរៀប ចំ គម្រោង ទុកជាមុន ពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕



No comments