ប្រជាពលរដ្ឋប្រុសស្រីចំនួន០៧នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងនគរបាលវរសេនាតូចលេខ៨១៥សហកាជាមួយកម្លាំងយោធាកងពល លេខ៥១បានទប់ស្កាត់!
ប្រជាពលរដ្ឋប្រុសស្រីចំនួន០៧នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងនគរបាលវរសេនាតូចលេខ៨១៥សហកាជាមួយកម្លាំងយោធាកងពល លេខ៥១បានទប់ស្កាត់!
ខេត្តបន្ទាយមានជ័យ៖យប់ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះនៅវេលាម៉ោង ១២នឹង០៥នាទីយប់ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ:សេនាតូច នគរបាល ការពារព្រំដែនគោកលេខ៨១៥ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់នៃវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៥ត្រូវអនុវត្តបទបញ្ជា ចុះធ្វើការដើរល្បាត ២៤ម៉ោង/២៤ម៉ោង តាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ដើម្បីទប់ស្កាត់រាល់បទល្មើស លួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។ល។
សូមបញ្ជាក់ថា៖កម្លាំងប៉ុស្តិ៍ក្បាលទំនប់នគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥ចំនួន ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្ដិ៍ក្បាលទំនប់នគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥ សហកាជាមួយកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ០៧នាក់ (ស្រី ០២នាក់់) បម្រុង លួចឆ្លងដែន ទៅប្រទេសថៃខុសច្បាប់ តាមភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ ត្រង់ចំនុច គោលដៅដើមអំពិល ស្ថិតនៅក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនទៅប្រទេសថៃប្រុសស្រីចំនួន ០៧ នាក់មានឈ្មោះដូចខាងក្រោម៖
១/. អួត តូត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
២/.ខុល វឿ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
៣/.ហឺ ផន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
៤/.ពុន ពីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប
៥/.ប៉ុន បាំង ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប
៦/.រិទ្ធ លី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប
៧/.រដ្ឋ រ៉ាក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្វាយពក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ទៀតថា៖បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែលជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។។
No comments