សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា គម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា គម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល!!!

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយមានចូលរួមពី មន្ត្រីជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបីខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុង ស្រុកទាំង១១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល។

ឯកឧត្តមអភិបាលបានអោយដឹងថា បច្ចុប្បន្ននេះ កិច្ចការនៃការគ្រប់គ្រងសំរាម សំណល់រឹង គឺជាកិច្ចការ សំខាន់បន្ទាន់សម្រាប់យើងទាំងអស់គ្នាចូលរួមទទួលខុសត្រូវ ដូចពាក្យស្លោករបស់រាជរដ្ឋាភិបាលបានលើកឡើងថា “កម្ពុជាស្អាតផ្ដើមចេញពីយើងម្នាក់ៗ”។ 

ឯកឧត្តមបន្ថែមថា នៅក្នុងក្របខ័ណ្ឌនេះ យើងត្រូវយកចិត្តទុកដាក់លើកិច្ចការ សំខាន់ៗមួយចំនួន ដើម្បីធានាបានការគ្រប់គ្រងសំរាមមានប្រសិទ្ធិភាព ដូចជាការបើកយុទ្ធនាការប្រមូលសំរាមនៅតាមដងផ្លូវ និងក្នុងប្រភពទឹកសាធារណៈឱ្យអស់ ការកែលម្អទីលានចាក់សំរាម ការកំណត់ថ្លៃសេវា ការអប់រំប្រជាពលរដ្ឋលើការញែក និងទុកដាក់សំរាម ការពង្រឹងការទទួលខុសត្រូវរបស់ការិយាល័យ ជំនាញ ការកំណត់ពេលវេលាសម្រាប់បញ្ចេញសំរាម និងប្រមូលសំរាម យន្តការលើការប្រមូលថ្លៃសេវាសំរាម ការចូលរួមរបស់វិស័យឯកជនក្នុងការគ្រប់គ្រងសំរាម និងការពង្រឹងលើការអនុវត្តការផាកពិន័យ ទាក់ទងនឹង បទល្មើសនៃការចោលនិងដុតសំរាម។ 

ជាមួយគ្នានេះផងដែរ យើងទាំងអស់គ្នាត្រូវចូលរួមដឹកនាំការអនុវត្ត គោលការណ៍សកល (3Rs) ៖ កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃ (Recycle) គឺជាគោលដៅអាទិភាពសម្រាប់កិច្ចគាំពារនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម-បរិស្ថាន បរិយាប័ន្ន ក្នុង គោលដៅលើកកម្ពស់សោភ័ណភាពទីប្រជុំជនខេត្ត-ក្រុង-ស្រុក ផាសុខភាព និងសុខមាលភាពប្រជាជនទូទៅ នៅក្នុងខេត្តកណ្តាលទាំងមូល៕



No comments