សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចជំនាញនៃអធិការស្រុកល្វាឯមឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួច!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


សមត្ថកិច្ចជំនាញនៃអធិការស្រុកល្វាឯមឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួច!!

ខេត្តកណ្តាល៖កម្លាំងជំនាញអធិការស្រុកល្វាឯមឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាពលួច(ម៉ូតូមិនបានសម្រេច) ហេតុនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១:៤០នាទី ចំណុច៖ចំការចេកដីរបស់ឈ្មោះសែ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល

បើតាមការឲ្យដឹងជនរងគ្រោះ ចំនួន ០១ នាក់ ១-ឈ្មោះឆែ សុភី ភេទស្រី អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅ ភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខុម បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងផ្សារដែកទីលំនៅ ភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ។

វត្ថុតាងចាប់យករួមមាន៖

១-ម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ1AN7536 ចំនួន០១គ្រឿង(របស់ជនរងគ្រោះ)

២-ដែកជ្រុងមុខសំប៉ែតចំនួន០១

៣-សោរសម្រាប់ដោះខ្ចៅម៉ាស៊ីនមុខពីរលេខ០៨ និងលេខ១០ ចំនួន០១

៤-កន្ត្រៃចំនួន០១

៥-ដង្កាប់ចំនួន០១

៦-កូនសោរចំនួន០៣

៧-កូនពិលតូចចំនួន០១

៨-កាបូបដាក់សំភារៈចំនួន០១

ហេតុការណ៍មុនកើតហេតុនៅថ្ងៃទី២០.០១.២០២២ វេលាម៉ោង៨:០០នាទីជនរងគ្រោះឈ្មោះឆែ សុភី បានជិះម៉ូតូម៉ាកគុបពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 1AN7536ចេញពីផ្ទះទៅចំណុចចំការចេកដីរបស់ឈ្មោះសែ ដើម្បីកាត់ស្លឹកចេកពេលទៅដល់បានទុកម៉ូតូនៅក្រោមដើមត្នោតហើយបានចាក់សោករួចក៏ចូលទៅក្នុងចម្ការចេក លុះដល់វេលាម៉ោង១១:៤០នាទីជនរងគ្រោះបានឮសំឡេងបញ្ឆេះម៉ូតូក៏ចេញពីចំការចេកមកមើលឃើញជនសង្ស័យជិះម៉ូតូចេញទើបជនរងគ្រោះបានស្រែកសួរថាយកម៉ូតូទៅណាជនសង្ស័យក៏បត់ម៉ូតូមកវិញហើយឈប់ជនរងគ្រោះក៏សួរជនសង្ស័យបានឆ្លើយថាមិនបានយកទេ ទើបជនរងគ្រោះបានស្រែកហៅអ្នកជិតខាងនៅក្បែរនោះ ពេលនោះជនសង្ស័យក៏បានដើរចេញពីកន្លែងកើតហេតុហើយជនរងគ្រោះដើរតាមពីក្រោយនឹងប្រាប់ប្រជាការពារឈ្មោះសឿននិងឈ្មោះឡៃ ទើបប្រជាការពារទាំងពីរនាក់នេះបានរាយការណ៏មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍សារិកាកែវ តាមរកជនសង្ស័យឃើញកំពុងដេកនៅលើគ្រែមុខផ្ទះរបស់គេដែលម្ចាស់មិននៅម្ដុំអូរខ្វិតភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ។

បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី ។



No comments