សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងអធិការនគរបាលស្រុកកៀនស្វាយសហការជាមួយកម្លាំងអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនទទួលផលចោរកម្មនិងជួញដូរដោយខុសច្បាប់នូវសាធាតុញៀន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងអធិការនគរបាលស្រុកកៀនស្វាយសហការជាមួយកម្លាំងអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនទទួលផលចោរកម្មនិងជួញដូរដោយខុសច្បាប់នូវសាធាតុញៀន!!!

ខេត្តកណ្តាល៖ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយបានដឹកនាំកម្លាំងជំនាញនគរបាលស្រុកកៀនស្វាយបានបំបែកសំបុកសង្គមងងឹតបានឃាត់ខ្លួនជនសង្ស័យ៦នាក់ហេតុការណ៍នៅថ្ងៃទី២០ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩នឹង៣០នាទី។ចំណុចកើតហេតុស្ថិតនៅភូមិឬស្សីស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ព្រុំ សំណាង បានប្រាប់អ្នកសារព័ត៍មានយើងដឹងថាជនសង្ស័យមានចំនួន០៧នាក់:

១/ឈ្មោះសូ សំអ៊ន ហៅ វី ភេទ ប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឬស្សីស្រុក២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។

២/ឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឬស្សីស្រុក២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

៣/ឈ្មោះស៊ីម សំបូរហៅ ឌុន ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅផ្ទះជួលនៅភូមិឬស្សីស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

៤/ឈ្មោះ ចិះ ភារុណភេទ ប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅបណ្តុះអាសន្នភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

៥/ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខរបរមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន។

៦/ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័សភេទប្រុសអាយុ ១៧ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកតាសៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

៧/ឈ្មោះឡាច ម៉េងលាង ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិព្រែកឃុំព្រែកឃ្លោក ស្រុកស្អាងខេត្តកណ្ដាល(រត់គេចខ្លួន)។

វត្ថុចាប់ចាប់យក រួមមាន:

១/ម៉ូតូចំនួន៨គ្រឿង។

២/ម្ស៉ៅក្រាមពណ៌សរថ្លា សង្ស័យថាសាធាតុញៀនចំនួន០៣កញ្ចាប់ (ធំ០១កញ្ចប់មធ្យម០១កញ្ចប់តូច០១កញ្ចប់)ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន០១។

សម្ភារៈវិចខ្ចប់នឹងប្រើប្រាស់ ថ្នាំញៀនមួយចំនួន។

សំភារៈធ្វើសកម្មភាពកាច់កម៉ូតូមួយចំនួនថែមទៀតផង។

លោកអធិការស្រុកបន្តទៀតថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើកម្លាំងជំនាញនគរបាលយុត្តិធម៍ស្រុកកៀនស្វាយសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ឈើទាល ប៉ុស្តិ៍កំពង់ស្វាយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយនឹងកម្លាំងអធិការខណ្ឌ័ច្បារអំពៅបានចុះស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញា ឆក់ លួច ម៉ូតូតាមបណ្តោយផ្លូវលេខ១១០ យ៉ាងសកម្មជាលទ្ធផលក៏ឃាត់បានមុខសញ្ញានឹងបក្សពួកខាងលើ រូមជាមួយវត្ថុតាងពាក់ពន្ធ័បទល្មើស យកមកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ត្រាយ សម្ជស្ស ហៅភ័សភេទប្រុស បានឆ្លើយសារភាពថាៈខ្លួនបានទទួលយកម៉ូតូចំនួន ០៣គ្រឿងពីរឈ្មោះ ឡាច ម៉េងលាង ភេទប្រុសអាយុ ៣៥ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិព្រែកឃ្លោក ឃុំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្តាល ។

នៅថ្ងៃមិនចាំ ខែវិច្ឆិការ ឆ្នាំ២០២១ ម៉ោង១៧និង ០០នាទី ឈ្មោះ ឡាច ម៉េងលាង ភេទប្រុស បានយកម៉ូតូមួយគ្រឿងម៉ាក់ HONDA CUB ពណ៍ខៀវ គ្មានស្លាកលេខ អោយមក(ខ្លួន)ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស យកទៅលក់អោយ ឈ្មោះសំរិទ្ធប៊ុនណា ហៅ ពេទ្យភេទប្រុសក្នុងតម្លៃ ១៥០០០០៛(ដប់ប្រាំម៉ឺនរៀលគត់)។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ឈ្មោះ ឡាចម៉េងលាង ភេទប្រុសបានយកម៉ូតូមួយគ្រឿងម៉ាក់គប់មូលពណ៌ខៀវ គ្មានស្លាកលេខអោយខ្លួនយកទៅលក់អោយឈ្មោះ អ៊ន ស្រ៊ាន់ភេទប្រុសក្នុងតម្លៃ ៣០០០០០៛(សាមសិបម៉ឺនរៀលគត់)។

ក្រោយពីសាកសួររួច ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។




No comments