សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងដ៏ធំ(របស់លោកវ៉ាន់) ស្ថិតឃុំស្រកប្រជាពលរដ្ឋស្នើសុំមន្ត្រីជំនាញអធិការស្រុកនិងគណៈបញ្ជាការឯកភាពស្រុកមានវិធានការចុះបង្ក្រាបជៀសវាង!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 


ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងដ៏ធំ(របស់លោកវ៉ាន់) ស្ថិតឃុំស្រក ប្រជាពលរដ្ឋស្នើសុំមន្ត្រីជំនាញអធិការស្រុកនិងគណៈបញ្ជាការឯកភាពស្រុកមានវិធានការចុះបង្ក្រាបជៀសវាង!!!

ខេត្តកំពង់ចាម ៖ ទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅក្នុងចំការផ្លែចន្ទីស្ថិតភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បើកលេងជារៀងរាល់ថ្ងៃបែជាអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការចុះបង្ក្រាបទាល់តែសោះនៅតែបណ្ដែតបណ្ដោយអោយមានការជួបជុំគ្នាលេងយ៉ាងគឃ្លើន!បើតាមប្រភពប្រជាពលរដ្ឋឲ្យដឹងថាទីតាំងល្បែងសុីសងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃពោលគឺ(ដុះស្លែរ)តែម្ដង តែហាក់បីដូចជាមិនរំខានដល់សមត្ថកិច្ចនៅក្នុងមលដ្ឋានដូចជាថ្នាក់ខេត្ត!!!ប្រជាពលរដ្ឋដាក់ការសង្ស័យថាគឺទីតាំងល្បែងស៊ីសងនេះប្រហែលជាមានភ្លើងខៀវហើយមើលទៅបានជាបើកដំណើរការយ៉ាងរលូនដោយមិនរំខាន???ជៀសវាងការសង្ស័យរបស់ប្រជាពរដ្ឋថាជាឆ្នាំងបាយរបស់សមត្ថកិច្ចសូមមេត្តាមានវិធានការចុះបង្ក្រាបផងដើម្បីចូលរួមភូមិឃុំមានសុវត្ថិភាព ។ 

ប្រជាពលរដ្ឋបានលួចបង្ហើបថាទីតាំងល្បែងស៊ីសងកន្លែងនោះដែលមានឈ្មោះ( វ៉ាន់ )ដែលជាម្ចាស់ទីតាំងរាល់ថ្ងៃនេះគេកំពុងតែគៀងគរក្រុមអ្នកញៀនល្បែងមកលេងទីតាំងរបស់ខ្លួនជារៀងរាល់ថ្ងៃ។

ក្នុងនោះដែរក៏មានប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើកំពុងតែសំដែងនូវការព្រួយបារម្ភចំពោះការរស់នៅរបស់ពួកគាត់ចំពោះបញ្ហាសេចក្តីសុខ សុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់ព្រោះថាបើទីតាំងណាមានបើកលេងល្បែងស៊ីសងហើយទីតាំងនោះមិនយូរទេនឹងអាចកើតមានអំពើចោរកម្មផ្សេងៗជាក់ជាមិនខាន។

ប្រជាពលរដ្ឋស្មើសុំលោក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម សូមមេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបដល់ក្រុមញៀនល្បែងទាំងនេះផងដើម្បីរក្សាការពារនូវភូមិ ឃុំមានសុវត្ថិភាពជូនដល់ពលរដ្ឋ៕

ជាពិសេសប្រជាពលរដ្ឋសំណូមពរលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀមគួរតែចាតមន្តី្រជំនាញនៃគណៈបញ្ជាការឯកភាពស្រុកស្រាវជ្រាវនិងពិនិត្យឲ្យបានច្បាស់នឹងធ្វើការបង្ក្រាបដើម្បីជាការចូលរួមអនុវត្តគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពជានិងការណែនាំរបស់ក្រសួងសុខាភិបាល៣ គុំ ៣ការពារ!!

បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងនេះនឹងធ្វើការបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ពីលោកអធិការនិងលោកអភិបាលស្រុកកំពង់សៀមមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមចំពោះលោកទេដែលជាមន្ត្រីមានអំណាចនៅក្នុងមូលដ្ឋាន!!

ដោយចាន់ថា!!!


No comments