លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ និងលោកវរសេនីយ៍ឯក មួន ឌីណា ស្នងការរង ទទួលដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌដង្កោបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២ !!
លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ និងលោកវរសេនីយ៍ឯក មួន ឌីណា ស្នងការរង ទទួលដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌដង្កោបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២ !!
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌដង្កោ លោកឧត្តមសេនីយ៍ទោ លួ រ៉ាបូ និងលោកវរសេនីយ៍ឯក មួន ឌីណា ស្នងការរង ទទួលដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួមជាមួយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២ និងលើកទិសដៅបន្ដសម្រាប់ខែបន្ទាប់ ដោយមានការចូលរួមពីលោកអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការរង បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពង្រឹងវិន័យកងកម្លាំង ការងារប្រចាំបញ្ជា ការងារអនុវត្តច្បាប់ចរាចរណ៍ ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសក្នុងការទទួលបណ្ដឹង ត្រូវត្រៀមលក្ខណៈប្រចាំការ២៤/២៤ម៉ោង ។ ល។
ដោយចាន់ថា!!!
No comments