សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យ​ប្រើប្រាស់រួចចំនួន០៤គ្រឿង ជាជំនួយរបស់ប្រជាជនជប៉ុន​!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យ​ប្រើប្រាស់រួចចំនួន០៤គ្រឿង ជាជំនួយរបស់ប្រជាជនជប៉ុន​!!!

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យ​ប្រើប្រាស់រួចចំនួន០៤គ្រឿង ជាជំនួយរបស់ប្រជាជនជប៉ុន​ ដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលសាលារាជធានីភ្នំពេញ ក្រោមអធិ​បតីភាពឯកអគ្គរដ្ឋទូត​ជប៉ុនប្រចាំនៅព្រះរាជណាចក្រកម្ពុជា​​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​។

ចំពោះរថយន្តពន្លត់អគ្គិភ័យប្រភេទថ្មីចំនួន​ ៤គ្រឿងខាងលើនេះ​ គឺផ្ដល់នូវសារៈសំខាន់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ​។ ជាពិសេសទៅទៀតនោះ​ មានរថយន្តពន្លត់អគ្គិភ័យចំនួន​ ២គ្រឿង​ ដែលមានជណ្តើរសម្រាប់ប្រើប្រាស់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាប់គាំងនៅលើអាគារខ្ពស់មិនអាចចុះមកខាងក្រោម​ ចំណែកឯ​ រថយ​ន្តពន្លត់អគ្គិភ័យមួយទៀត​ គឺប្រើប្រាស់សម្រាប់ការបាញ់ទឹកពន្លត់​ ដែលក្នុងនោះ​ ប្រើប្រាស់នៅម្ស៉ៅសាប៊ូ​៕ដោយចាន់ថា!!!



No comments