ស្ត្រីម្នាក់ត្រូវបានកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន!!!
ស្ត្រីម្នាក់ត្រូវបានកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន!!!
ភ្នំពេញ៖នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ ជិន ពៅ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រែកតាឡុងទី៣ សង្កាត់ចាក់អង្រែក្រោម ខណ្ខមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយចាន់ថា!!
No comments