មន្ត្រីជើងពីរដ៏សកម្មរបស់បក្សប្រជាជនកម្ពុជា ឯកឧត្ដម ឈឿន សុចិត្ត បន្ទាប់ពីប្រកាសសមាជិកថ្មីជាង១៥០នាក់រួច បន្តចុះពិនិត្យការសាងសង់ផ្លូវបេតុង២កន្លែងផ្សេងគ្នាទៀតជូនមូលដ្ឋាន!!!
មន្ត្រីជើងពីរដ៏សកម្មរបស់បក្សប្រជាជនកម្ពុជា ឯកឧត្ដម ឈឿន សុចិត្ត បន្ទាប់ពីប្រកាសសមាជិកថ្មីជាង១៥០នាក់រួច បន្តចុះពិនិត្យការសាងសង់ផ្លូវបេតុង២កន្លែងផ្សេងគ្នាទៀតជូនមូលដ្ឋាន!!!
កណ្ដាល៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សសង្កាត់ដើមមៀន សរុបចំនួន១៥៥រូប ក្នុងនោះមានស្រីចំនួន៦៧រូបផងដែរ។
គួរជម្រាបជូនផងដែរថា នៅព្រឹកថ្ងៃទី២៣ មករានេះ បន្ទាប់ពីអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសខាងលើ ឯកឧត្ដម ឈឿន សុចិត្ដ ប្រធានក្រុមការងារគណៈបក្សប្រជាជន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារបានចុះពិនិត្យសកម្មភាពសាងសង់ផ្លូវបេតុងមួយខ្សែទទឹង៣.៥០ម៉ែត្រ បណ្ដោយ៨០ម៉ែត្រនិងចំណុចមួយកន្លែងទៀតចុងភូមិដើមមៀនប្រហែង៥០ម៉ែត្រព្រមទាំងលូបង្ហូរទឹក។
គួរបញ្ជាក់ជូនថា ឯកឧត្ដម ឈឿន សុចិត្ដ តែងតែឆ្លើយតបភ្លាមៗ ដោយមិនបង្អង់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ដើមមៀននោះទេ ហើយសកម្មភាពខាងលើក៏ជាហេតុដើម្បីឆ្លើយតបតាមការសំនូមពររបស់ប្រជាពលរដ្ឋផងដែរ៕ដោយចាន់ថា!!!
No comments