លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអញ្ជើញដឹកនាំក្រុមការងារមន្ត្រីរដ្ឋបាលក្រុង ចុះសួរសុខទុក្ខ លោកស្រី លី យ៉ុម ចៅសង្កាត់រងទី២ នៃសង្កាត់ផ្សារកណ្តាល!!!
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអញ្ជើញដឹកនាំក្រុមការងារមន្ត្រីរដ្ឋបាលក្រុង ចុះសួរសុខទុក្ខ លោកស្រី លី យ៉ុម ចៅសង្កាត់រងទី២ នៃសង្កាត់ផ្សារកណ្តាល!!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក ឯម វត្ថុន នាយករង រដ្ឋបាលក្រុង និងក្រុមការងារមន្ត្រីរដ្ឋបាលក្រុង អញ្ជើញ ចុះសួរសុខទុក្ខ ព្រមទាំងបាននាំយក សម្ភារៈ មួយចំនួនមកប្រគល់ជូន លោកស្រី លី យ៉ុម ដែលមានបញ្ហាសុខភាព កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។
សម្ភារៈរួមមាន :
១ . អង្ករ ១០០ គីឡូ
២ . ទឹកសុីអុីវ ២យួរ
៣ .មទឹកត្រី ២យួរ
៤ . ត្រី ខ ២យួរ
៥ . ម៉ាស់ ១០ ប្រអប់
៦ . ថវិកា ៥០០០០០៛ (ហាសុិបមុឺនរៀល)
សូមបញ្ជាក់ផងដែរថា លោកស្រី លី យ៉ុម គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល មកពីគណបក្សប្រជាជនកម្ពុជា ជាមន្ត្រីដែលមានសកម្មភាពដ៏សកម្មក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអភិបាលក្រុងប៉ោយប៉ែត សង្ឃឹមថា បន្ទាប់ពីបានសម្រាកព្យាបាលជម្ងឺបានធូរស្បើយលោកស្រីនឹងត្រឡប់ មកបំពេញការងារឡើងវិញដើម្បីបន្តចូលរួមបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាបន្តទៀតជាមួយអាជ្ញាធរ ។
ដោយម៉ាន់មី០៩!!
No comments