Breaking News

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះយុទ្ធនាការដាំកូនឈើនៅក្នុងតំបន់៣!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះយុទ្ធនាការដាំកូនឈើនៅក្នុងតំបន់៣!!!!

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៤៥នាក់ ចុះយុទ្ធនាការដាំកូនឈើនៅក្នុងតំបន់៣ ព្រៃលិចទឹកជាប់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិក្របៅចាស់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីអង្គភាពនគរបាល យោធា និងមន្ទីរជុំវិញខេត្ត ដឹកនាំរួមដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ។ 

សូមបញ្ជាក់ថា ការចូលរួមចុះដាំកូនឈើក្នុងភូមិសាស្រ្តព្រៃលិចទឹកដែលជាដែនជម្រកត្រីពងនេះ￸ចំនួន៦លើកមកហើយ កូនឈើដែលត្រូវដាំរួមមានកូនឬស្សី កូនរាំងទឹក និងកូនត្នោត។ល។ដោយចាន់ថា!!



No comments