Breaking News

លោក ប៉ាង លីដា​ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងកម្លាំងសន្តិសុខខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន សាធារណៈ លើកំណាត់ផ្លូវជាតិលេខ៤!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក ប៉ាង លីដា​ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងកម្លាំងសន្តិសុខខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន សាធារណៈ លើកំណាត់ផ្លូវជាតិលេខ៤!!!

ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២​ វេលាម៉ោង ៧:៣០នាទី លោក ប៉ាង លីដា​ អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងកម្លាំងសន្តិសុខខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន សាធារណៈ លើកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ស្តុបមហាវិថីឈ្នេះឈ្នេះ និងបានលាងសម្អាតរបងវត្តជម្ពូវ័នដោយមានការចូលរួមសហការជាមួយរថយន្តបូមដីរបស់សាលារាជធានីភ្នំពេញ និង ក្រុមហ៊ុនប្រមូលសំរាម MIZUDA និងព្រះសង្ឃនៅវត្តជម្ពូវ័នផងដែរ។

ដោយចាន់ថា!!!



No comments