សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀនឃាត់ខ្លួន ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀនឃាត់ខ្លួន ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន!!!

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ខែមករា ឆ្នាំ២០២២នេះហើយ ដើម្បីចាត់ការតាមនិតិវិធី ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖បន្ទាប់ពីប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវជាតិលេខ៦ក្បែរស្ពានទី២ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និងទទួលបាននូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង នគរបាលការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការដល់ទីតាំង នោះខាងលើ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ម្នាក់ឈ្មោះ វ៉ុន  ពិសី ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមុខសញ្ញាជួញដូរនិងម្នាក់ទៀតឈ្មោះ ឡាយ ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា ជាមុខសញ្ញាប្រើប្រាស់ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ សមត្ថកិច្ចដកហូតវត្ថុតាងនិងសម្ភារៈជាក់ស្តែង មាន៖ម្សៅក្រាមពណ៌សថ្លា ចំនួន០២កូនថង់ទម្ងន់៣៧.៧៣ក្រាមថ្លឹងទាំងសំបក,ទូរស័ព្ទដៃ០១គ្រឿង ។ឆ្លងតាមការសាកសួរចម្លើយ ជនសង្ស័យឈ្មោះ វ៉ុន ពិសី បានសារភាពថា៖គេធ្លាប់ប្រកបរបររកស៊ីជួញដូរគ្រឿងញៀននេះ រយៈពេល០៣ឆ្នាំមកហើយ គឺរកស៊ីនៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ ។

ដោយ ផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងនោះ ជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីថ្ងៃនេះផងដែរ៕

ដោយលោកម៉ាន់មី០៩!!



No comments