ឯកឧត្តម ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងាចុះជួយសង្កាត់ព្រែកថ្មី អញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតគណះកម្មាធិការគណបក្សសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ!!!!
ភ្នំពេញ៖នាព្រឹកថ្ងៃសៅរ៍១៣កើតខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ព.ស២០៥៦៥ ត្រូវនិងថ្ងៃទី១៥ខែមករាឆ្នាំ២០២២ ឯកឧត្តម ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងាចុះជួយសង្កាត់ព្រែកថ្មី អញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតគណះកម្មាធិការគណបក្សសង្កាត់ព្រែកថ្មីធ្វើឡើងក្នុងគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មីស្ថិតក្នុងភូមិចំពុះក្អែកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមាសភាពចូលរួមមាន៖
១/លោក អ៊ុំ ម៉ារ៉េត ប្រធានគណៈកម្មាធិការគណៈបក្សខណ្ឌ
២/លោក លីវ វណ្ណថេង ប្រធានគណៈកម្មាធិការគណៈបក្សសង្កាត់
៣/លោកស្រី វ៉ា សុរិន អនុប្រធានប្រចាំការគណៈកម្មាធិការសង្កាត់
និងការចូលពីលោកមេភូមិនិងអនុភូមិទាំង៦ភូមិក្នុងសង្កាត់ព្រែកថ្មី។និងគណៈបញ្ជាការឯកភាពនិងសមត្ថកិច្ចសង្កាត់ព្រែកថ្មីនិងខណ្ឌច្បារអំពៅ។
នាឱកាសនោះដែរឯកឧត្តម ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងាចុះជួយសង្កាត់ព្រែកថ្មី មានប្រសាសន៍បានដាស់តឿនជំរុញអោយប្រធានគណៈកម្មាធិការគណៈបក្សខណ្ឌ ប្រធានគណគណៈកម្មាធិការបក្សក្នុងសង្កាត់ថ្មីអនុប្រធានគណៈកម្មការក្រុមប្រឹក្សាក៏ដូចជាមេភូមិអនុភូមិទាំង៦ភូមិក្នុងសង្កាត់ថ្មីត្រូវយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួននៅតាមភូមិនីមួយៗចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដើម្បីជាការកាត់បន្ថយភាពក្រីក្រហើយក៏ជាការយកចិត្តទុកដាក់ដល់ធំៗធេងពីរគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដល់ឆ្លាតវៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ប្រជាជនកម្ពុជានិងសម្តេចគតិព្រឹទ្ធ ប៊ុន រ៉ានីហ៊ុនសែន គោលនយោបាយឈ្នះៗនិងដើម្បីអភិវឌ្ឍប្រទេសកម្ពជាអោយបានជោគជ័យនិងរីកចំរើនទៅមុខ។
ដោយចាន់ថា!!!
No comments