ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១១៤នាក់ពិធី!!!
ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ១១៤នាក់ពិធី!!!
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស ថេត អគ្គស្នងការរងជាស្នងការរាជធានីភ្នំពេញនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ១១៤នាក់ ដែលបានចាកចេញពីអតីតគណបក្សប្រឆាំង ដោយស្ម័គ្រចិត្តមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនោះដែរតំណាងអតីតសមាជិកអតីតគណបក្សប្រឆាំង បានឡេីងធ្វេីការប្តេជ្ញាចិត្ត ដោយអនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មូលហេតុ នៃការចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃើញជាក់ស្តែង អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ។
ដោយចាន់ថា!!!
No comments